នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមសប្ដាហ៍ក្រោយ
ប្រសិនជាមិនមានអ្វីប្រែប្រួលនោះទេ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិ តចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល ៤ ថ្ងៃ។
តាមការគ្រោងទុក ឯកឧត្តមនាយករដ្ឋមន្ត្រីចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីចិន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ៕
Post a Comment