អ៊ុយក្រែន ស្នើសហគមន៍អន្តរជាតិជួយការពារដែនអាកាស ពីការវាយប្រហាររបស់រុស្សី

រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយ បិទដែនអាកាសប្រទេសរបស់លោក ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនពីការវាយលុកពីលើអាកាសរបស់រុស្ស៊ី។


មន្រ្តីអ៊ុយក្រែនរូបនេះ បាននិយាយពីទីក្រុងគៀវ ថាការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ គឺជាបញ្ហានៃ សុវត្ថិភាព និងសន្តិសុខសម្រាប់ពិភពលោកទាំងមូល ខណៈដែលលោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយជាមួយនឹង ប្រព័ន្ធការពារអាកាស ដល់ប្រទេសអ៊ុយក្រែន។

កាំជ្រួចមីសុីលរបស់រុស្ស៊ីបានបង្កការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែយ៉ាងណាមិញក្រុមមន្ត្រីកំពុងធ្វើការជួសជុលឡើងវិញផងដែរ៕

Powered by Blogger.