ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ ទីប្រឹក្សា និងជំនួយការក្រសួងព្រះបរមរាជវាំងចំនួន ៤២នាក់
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ ទីប្រឹក្សា និងជំនួយការក្រសួងព្រះបរមរាជវាំងចំនួន ៤២នាក់ មានឋានៈចាប់ពីស្មើអគ្គនាយក ដល់ទេសរដ្ឋមន្ដ្រី។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សា និងជំនួយការក្រសួងព្រះបរមរាជវាំង សរុបចំនួន៤២នាក់។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញក្នុងស្រុកទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ទីប្រឹក្សា និងជំនួយការក្រសួងព្រះបរមរាជវាំង ត្រូវបានផ្ដល់ឋានៈស្មើចាប់ពីអគ្គនាយក រហូតដល់ទេសរដ្ឋមន្ដ្រី។
Post a Comment