បង្ហាញមុខជនសង្ស័យ៥នាក់ ​លួច​ស្លាក​លេខ​ឡាន​,​ទទួលផល​ចោរកម្ម និង​ក្លែងបន្លំ​ឯកសារ​សាធា​រណៈ​​

 ​ជនសង្ស័យ ចំនួន​៥​នាក់​រួម​ទាំង​វត្ថុ​តាង​និង​ឯកសា​ក្លែង​ក្លាយជា​ច្រើន ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ ជា​សា​ធារ​ណះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែ តុលា ឆ្នាំ​២០២២​នេះ ពាក់ព័ន្ធ​បទល្មើស​លួច​ស្លាក​លេខ​រថយន្ត​និង​ក្លែងបន្លំ​ឯកសារ​សា​ធារ​ណះ​។​


ជនសង្ស័យទាំង​​៥រូប​​ខាងលើ​នោះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ១-ឈ្មោះ​ពៅ សំ​អឿ​ន​ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ ទិញ​លក់​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​, ២-​ឈ្មោះ ភ័​ណ្ឌ ផល្លា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​ជាង​មេការ​និ​ច ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​,៣-ឈ្មោះ ឡុ​ង ស៊ុន​សា​វ៉េ​ត ហៅ វណ្ណ ភេទ ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​០២​អា សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​, ៤-ឈ្មោះ សឿង រ៉ា​វី ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ រកស៊ី ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ និង​៥-ឈ្មោះ ឡុ​ង ស៊ុន​សត្យា ហៅ យូវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​០២៣ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​លោក​វ​រះ​សេនីយ៍​ឯក ប៊ុ​ន សត្យា នាយ​កា​រិ​លា័​យ ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល និង​យប់​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ ២០២២ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ លួច​ស្លាក​លេខ រថយន្ត​មួយ​គ្រឿង​ហើយ យក​ទៅ​ក្លែងបន្លំ​ឯកសារ​យក​ទៅ​បំពាក់​លើ រថយន្ត​ផ្សេង​ទៀត​។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី ០៩ ខែតុលា ឆ្នាំ​២០២២ កន្លង​ទៅ​មាន​ករណី​ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត​មួយ​គ្រឿង​មាន​លេខ ភ្នំពេញ 2BL-0980 នៅ​ចំណុច​ផ្ទះ​លេខ​១០១ ផ្លូវ​B ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​បន្ទាប់​ពី​បាត់​រថយន្ត ម្ចាស់​ក៍បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវ​វ​ជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ​ពៅ សំ​អឿ​ន និង​ឈ្មោះ​ភ័​ណ្ឌ ផល្លា នៅ​សៀ​ល​ថ្ងៃ​ទី​២៣​ខែ តុលា​ឆ្នាំ​២០២២​ដែល​ជា​អ្នក​ទទួលផល​ចោរកម្ម ។

​នគរបាល​បាន​​ឱ្យដឹង​បន្តទៀត​ថា លុះ​នៅ​វេលា​យប់នោះ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​០២​នាក់​បន្ថែម​ទៀត​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ កាល់​តិច នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​បន្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​បន្ថែម​ទៀត​នៅ​ចំណុច​ប្រេងឥន្ធនៈ ptt តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ព្រមទាំង​ធ្វើការ​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​ឈ្មោះ ឡុ​ង ស៊ុន​សានិ​ត​ហៅ​វណ្ណ នៅ​សង្កាត់​ព្រែក​កំ​ពិស​ខណ្ឌដង្កោ ដកហូត​បាន​សម្ភា​រះ​និង​ឯកសា​ក្លែង​ក្លាយជា​ច្រើន​។

តាម​នគរបាល​អោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​សម្ថ​កិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ស្លាក​លេខ​រថយន្ត​របស់​ជន​រង​គ្រោះ​ដែល​បាត់ ចំនួន​២​បន្ទះ​( ភ្នំពេញ 2BL-0980 ) រថយន្ត​ម៉ាក ព្រូស ចំនួន​០២​គ្រឿង​, វិញ្ញាណ​បន​ប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​មាន​យន្ត​របស់​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​,​ល​ត្រាប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​របស់​ក្រសួង​សា​ធារ​ណះ​ការ​និង​ដឹក​ជញ្ជូន​(​ឆៀករថយន្ត​)​មួយ​ចំនួន​,​ល​ត្រាប​ត្រ​រថយន្ត​ទេសចរណ៍​(​មី​ញែ​ត​) មួយ​ចំនួន ,​ប័ណ្ណ​សម្គាល់​រថយន្ត​និង​ប័ណ្ណបើកបរ​រថយន្ត មួយ​ចំនួន​,​លតា​ប​ត្រ​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​គេ​នាយកដ្ឋាន​ពន្ធដារ​(​ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​) ,​ម៉ាស៊ីន​ព្រី​ន ម៉ាស៊ីន​ហ្វូ​តូ កុំព្យូទ័រ​.​ព្រមទាំង​សម្ភា​រះ​និង​ឯកសារ​ក្លែងក្លាយ​មួយ​ចំនួន​ទៀត ដែល​សមត្ថកិច្ច​យក​មក​បង្ហាញ​ជា​សា​ធារ​ណះ​នោះ​ពេល​នេះ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​


Powered by Blogger.