ទាហានស្ម័គ្រចិត្ត របស់ រុស្សី ទៅប្រយុទ្ធនៅអ៊ុយក្រែន ត្រូវគេលួចបាញ់ នៅកន្លែងហ្វឹកហ្វឺនយោធា
ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស១១នាក់ក្នុងការវាយប្រហារមួយនៅកន្លែងហ្វឹកហ្វឺនយោធារុស្ស៊ីកាលពីថ្ងៃសៅរ៍ កន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្សី Ria បានរាយការណ៍ថា ក្នុងអំឡុងពេលវគ្គហ្វឹកហ្វឺនអាវុធ បុរស២នាក់បានបើកការបាញ់ប្រហារទៅលើ មនុស្សមួយក្រុមដែលបានស្ម័គ្រចិត្តទៅប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ្នកវាយប្រហារគឺមកពីអតីតសាធារណរដ្ឋសូវៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ខ្មាន់កាំភ្លើងទាំងនោះ ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលឧប្បត្តិហេតុនៅតំបន់ Belgorod នៃប្រទេសរុស្ស៊ី ដែលជាប់ព្រំដែនអ៊ុយក្រែន។ ចំណែកមនុស្ស ១៥ នាក់នាក់ផ្សេងទៀតបានរងរបួសផងដែរ៕
Post a Comment