កូរ៉េខាងជើងបា.ញ់កាំភ្លើ.ងធំប្រមាណ១០០គ្រាប់ពីឆ្នេរសមុទ្រខាងកើត និងខាងលិច
កូរ៉េខាងជើងបានបា.ញ់ផ្លោងប្រហែល១០០គ្រាប់ចូលទៅក្នុងសមុទ្រនៅម៉ោងប្រហែល ១០យប់ ថ្ងៃអង្គារ ទី១៨ តុលា ម្សិលមិញនេះ និងបា.ញ់បន្ថែម ១៥០គ្រាប់ទៀតនៅឆ្នេរសមុទ្រភាគខាងកើត។ នេះបើយោងតាមការបញ្ជាក់របស់កូរ៉េខាងត្បូងនៅក្នុងសេចក្តីប្រកាសនៅថ្ងៃពុធ ទី ១៩ តុលានេះ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយក្នុងសេចក្តីប្រកាសថា «យើងទទូចយ៉ាងខ្លាំងឱ្យកូរ៉េខាងជើងបញ្ឍប់សកម្មភាពរបស់ខ្លួនជាបន្ទាន់»។
«ការបន្តបង្កហេតុរបស់កូរ៉េខាងជើងជាសកម្មភាពដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិ»។
សូមបញ្ជាក់ថា ការបា.ញ់កាំភ្លើ.ងធំរបស់កូរ៉េខាងជើង កើតឡើងក្រោយពេលកងទ័ពកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ Hoguk កាលពីថ្ងៃចន្ទ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរា.មកំហែងរបស់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។
សមយុទ្ធនោះដែលមានការចូលរួមពីកងទ័ពអាមេរិកមួយចំនួនផងដែរ នឹងបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ (យោងតាមប្រភព៖ CNA)
Post a Comment