លោក Boris Johnson ដកខ្លួនចេញពីការប្រកួតប្រជែងមេដឹកនាំបក្ស និងបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានដកខ្លួនចេញពីការប្រកួតប្រជែងក្លាយជាមេដឹកនាំបក្សអភិរក្សនិយមបន្ទាប់ និងក្លាយជានាយករដ្ឋមន្ត្រី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន PA Media លោក Johnsonអះអាងថា នឹងប្រមូលការគាំទ្រឲ្យបានលើស១០០សំឡេងពីសមាជិកបក្សអភិរក្សនិយមប៉ុន្តែបានច្រានចោលក្នុងការប្រកួតប្រជែងនេះ ដោយនិយាយថានេះ មិនមែនជារឿងត្រឹមត្រូវដែលត្រូវធ្វើទេ ព្រោះអ្នកមិនអាចគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែអ្នកមានគណបក្សឯកភាពគ្នានៅក្នុងសភា ។ការប្រកាសរបស់លោកមានឡើង បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អង់គ្លេសលោក Rishi Sunak បានចូលប្រកួតប្រជែងជាផ្លូវការដើម្បីដឹកនាំគណបក្សអភិរក្ស ដែលជាការប៉ុនប៉ងលើកទី២ របស់លោកឈោងចាប់តំណែងនេះ នៅឆ្នាំនេះ ។
លោក Sunak បានប្រមូលសំឡេងគាំទ្រដែលត្រូវឲ្យមានលើសពី១០០ ពីសមាជិកគណបក្សតូរី ដើម្បីចូលរួមប្រកួតប្រជែងនេះ លោក Sunak បានប៉ុនប៉ងក្លាយជាមេដឹកនាំអំឡុងរដូវក្ដៅ ក្រោយការលាលែងតំណែងរបស់លោក Johnson ប៉ុន្តែបានចាញ់លោកស្រី Liz Truss ដែលបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី២០ តុលា សប្ដាហ៍មុននេះ ៕
Post a Comment