លោក ភូ សោភ័ណ ចាងហ្វាង ការផ្សាយ សារព័ត៌មាន Read News TV ដង្ហែអង្គកឋិនទាន ទៅកាន់ វត្តទួលព្រះភ្នៅខណ្ឌ សីមារាម ក្នុងឱកាសកឋិនកាល

នៅព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ លោក ភូ សោភ័ណ ចាងហ្វាង ការផ្សាយ សារព័ត៌មាន Read News TV និង ក្រុមគ្រួសារ ព្រមទាំងសហការី បានអញ្ជើញ ដង្ហែអង្គកឋិន

ទាន និង នាំយក ទេយ្យទាន ទៅ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស រយៈកាល ៣ខែ ក្នុងពុទ្ធសីមារាម វត្តទួលព្រះភ្នៅខណ្ឌសីមារាម ស្ថិត ក្នុង ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

ក្នុងកឋិនកាល គឺ រាប់ចាប់ ពី ថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ ពេញបូណ៌មី ខែកត្តិក តាមវិនយប្បញ្ញត្តិ ។

ក្នុងឱកាសកឋិនកាលនេះ លោក ភូ សោភ័ណ បានប្រណំ សូមជូន បុណ្យ កុសល ដល់ បងប្អូន ទាំងអស់ គ្នា សូមប្រកបដោយជោគជ័យ និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រកា គឺ : អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសបុណ្យកុសលជូនបុព្វការីជន មានមាតាបិតា ញាតិកាទាំង ៧ សន្ដាន ដែលបានចែកដ្ឋានទៅសូមមកទទួលយកផលបុណ្យ ទាំងអស់គ្នា។








Powered by Blogger.