រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ រើសទាហានថ្មី ក្នុង ១ឆ្នាំ ៦២០នាក់ ចាប់ពីឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញលិខិត សម្រេចឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្សចូលបណ្ដុះបណ្ដាលនាយទាហាន ចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ។
ក្នុងលិខិតចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលគេទើបផ្សព្វផ្សាយនៅថ្ងៃទី១៤វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចំនួន ៦២០នាក់ ក្នុងនោះ រួមមាន ចូលបណ្តុះបណ្តាលនាយទាហានសកម្ម ចំនួន ២០០នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោក ចំនួន ២៥០នាក់ និងនាយទាហានបន្តវេន ចំនួន ១៧០នាក់ នៅវិទ្យាស្ថានទ័ពជើងគោក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ឆ្នាំ២០២៣ នេះតទៅ។
Post a Comment