(មីយ៉ាន់ម៉ា (ភូមា) ដោះលែង​អ្នកទោស​នយោបាយ​ជា​ច្រើន​ ក្នុង​អាណត្តិ​កម្ពុជា​ធ្វើ​ជាប្រធាន​អាស៊ាន

ភូមាដែលបច្ចុប្បន្ន​ដឹកនាំ​ដោយ​របប​យោធា បាន​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​សកម្មភាព​ទទួល​បាន​ការ​សាទរ​ពី​អាស៊ានទាំងមូល។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការ​របស់​បេសកជន​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្ដី​ពី​ការ​ដោះលែង​នោះ។

អ្នក​ទោស​ដែល​ត្រូវ​បាន​របបយោធា​មីយ៉ាន់ម៉ា ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ដោះលែង​ទ្រង់ទ្រាយ​ធំ​នោះ មាន​លោក ច ទិនស្វេ អតីតរដ្ឋមន្ត្រី​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ អ្នក​ស្រី ឡី ឡី ម៉ អតីតអភិបាល​តំបន់តានីនតាយី លោក ម្ញា អៃ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជំនាន់ ៨៨៨៨ បណ្ឌិត ម្ញោ ញុនត៍ សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​អ្នក​នាំពាក្យ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ(NLD)។

សកម្មភាពនេះ បេសកជន​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​មីយ៉ាន់ម៉ា បាន​សាទរ។ បេសកជន​ពិសេស ចាត់​ទុក​ថា ការ​ដោះលែង​អ្នកទោសទ្រង់ទ្រាយ​ធំ​នេះ​ថា ជា​កាយវិការ​ដ៏​សំខាន់​ក្នុង​ទិសដៅត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់​ផ្ដើម​ដំណើរ​ការ​សន្ទនា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅ​មីយ៉ាន់ម៉ា។ នេះ គឺ​ជា​សញ្ញា​បង្ហាញ​ពី​សុឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីចំពោះ​វិបត្តិ​បច្ចុប្បន្ន និង​ជា​ការ​វិវឌ្ឍន៍​វិជ្ជមាន ស្រប​តាម​ស្មារតី និង​បំណង​ប្រាថ្នា​នៃ កិច្ច​ព្រមព្រៀង​ជា​ឯកឆន្ទៈ ៥ចំណុច ដែល​សម្រេច​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន នៅ​ថ្ងៃ​ទី ២៤ មេសា ២០២១៕



Powered by Blogger.