ផ្ទុះការខឹងសម្បាយ៉ាងខ្លាំងនៅចិន បន្ទាប់ពីទារកម្នាក់ស្លា.ប់ក្រោយគ្រូពេទ្យបដិសេធព្យាបាល
ទារកម្នាក់បានស្លា.ប់នៅក្នុងប្រទេសចិនដោយសារតែមិនទទួលបានការព្យាបាល ដោយសារការរឹតបន្តឹងវិធានការកូវីដ ១៩ បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងលើអ៊ីនធឺណេតនៅក្នុងប្រទេសចិន។
ដំណឹងដ៏សោកសៅនេះបានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនអំពីប្រជាជនលំបាកក្នុងការទទួលបានសេវាកម្មថែទាំងសុខភាព ដោយសារគោលនយោបាយសូន្យកូវីដដ៏តឹងរបស់ចិន។
ប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើនបានរាយការណ៍ពីរបៀបដែលលោក Li Baoliang និងកូនស្រីអាយុ ៤ខែរបស់គាត់ត្រូវគេដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារស្ថិតក្នុងទីក្រុង Zhengzhou នៅថ្ងៃទី ១២ ខែវិច្ឆិកា បន្ទាប់ពីភរិយារបស់លោកធ្វើតេស្តមានកូវីដ។
រយៈពេល ២ថ្ងៃបន្ទាប់ លោកបាននិយាយថា កូនស្រីរបស់គាត់មានអាការៈមិនស្រួល និងមិនហូបអាហារ។
លោកបានតេហៅឡានពេទ្យសង្គ្រោះបន្ទាន់ ប៉ុន្តែគ្រូពេទ្យតម្រូវឱ្យសណ្ឋាគារធ្វើតេស្តមុនពេលយល់ព្រមជួបពួកគេ។ នៅពេលកូនស្រីរបស់កូនតេស្តមិនមានកូវីដនោះទេ បុគ្គលិកពេទ្យបដិសេធមិនពិនិត្យកូនរបស់គាត់ ដោយហេតុផលថានាងមិនឈឺធ្ងន់។
នៅពេលអាការៈរបស់កូនស្រីកាន់តែធ្ងន់ គាត់បានតេហៅឡានសង្គ្រោះបន្ទាន់ទី ២នៅពេលល្ងាច។ ប៉ុន្តែឡានពេទ្យមិនដឹកពួកគាត់ទៅមន្ទីរពេទ្យជិតនោះទេ បែរជាដឹកទៅមន្ទីរពេទ្យផ្សេងនៅក្នុងទីក្រុង Dengfeng ដែលមានចំងាយជិត ១០០គីឡូម៉ែត្រពីទីក្រុង Zhengzhou។
នៅពេលធ្វើដំណើរទៅដល់ លោក Li Baoliang និយាយថាកម្តៅរបស់កូនស្រីគាត់ធ្លាប់ចុះយ៉ាងខ្លាំង និងនាងបានស្លា.ប់។
លោកបង្ហោះសារនៅលើបណ្តាញសង្គមចិន Sina Weibo ដូច្នេះថា «នៅពេលខ្ញុំបានលឺដំណឹងនេះ ខ្ញុំមិនអាចទទួលយកវាបាននោះទេ»។
បច្ចុប្បន្ន លោក និងភរិយាកំពុងត្រូវគេដាក់ឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ Dengfeng ហើយសាកស.ពកូនស្រីអ្នកទាំងពីរកំពុងស្ថិតនៅកន្លែងរក្សាសាកស.ព។
គណៈកម្មការសុខភាពក្រុង Zhengzhou បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត៕
Post a Comment