រដ្ឋបាលខេត្តបន្ទាយមានជ័យ ចូលរួម កាត់ខ្សែបូរសម្ពោធអគារសិក្សា១ខ្នង ស្មើ៣បន្ទប់ ជាអំណោយរបស់សប្បុរសជន
ទាំងមន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចមិត្តជប៉ុនក្នុងនាមជាដៃគូអភិវឌ្ឍន៍និងផ្នែកឯកជនបានជម្រុញអោយក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីអនាគតល្អ មាន វាសនារុងរឿង ។
ថ្លែងស្រដៀងគ្ន្នាដូច្នេះ ពេលមន្ត្រីនិងមិត្តជនជាតិជប៉ុនអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់នូវអគារសិក្សា១ខ្នង ស្មើ៣បន្ទប់ ជាអំណោយរបស់សប្បុរសជន,ក្រុមហ៊ុនSOHO Electric និងMerchanical Service Corporation និងអង្គការCMC Office ជប៉ុន តាមរយ:អង្គការTDO ប្រចាំខេត្តបាត់ដំបង ស្ថិតនៅអនុវិទ្យាល័យកូនត្រីភូមិកូនត្រីឃុំនកូបស្រុកអូរជ្រៅកាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ។
លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅរាយការណ៍ថា : អនុវិទ្យាល័យកូនត្រីបង្កើតឡើងនៅឆ្នាំ២០០៨ ដែលពេលនោះមាន១អគារស្មើ៥បន្ទប់ មានបង្គន់អនាម័យ១ខ្នង ស្មើ៣បន្ទប់ អាងទឹកស្តុកទឹក១ សាលប្រជុំ១ខ្នងជាអំណោយរបស់អង្គការ CMC ។
ហើយឥឡូវមានអគារសិក្សា២ខ្នងស្មើនឹង៨បន្ទប់ ដែលរួមទាំងអគារទី២ ចំនួន១ខ្នងស្មើ៣បន្ទប់ និងតុ កៅអី ក្តារខៀន និងសង្ហារឹមជាអំណោយរបស់អង្គការCMC ទៀត ដែលសង់កាលពីឆ្នាំ២០២១ ចំណាយថវិកា៦ម៉ឺនដុល្លាសរអា ។
លោកបន្តថា :ការបង្កើនអនុវិទ្យាល័យនៅភូមិកូនត្រីឃុំកូបនេះ បានជូយអោយសិស្សក្នុងភូមិនេះនិងភូមិជិតខាងបានចូលរៀនសូត្រនៅជិតផ្ទះ ជំនួសការធ្វើដំណើរចម្ងាយ១៣គមទៅរៀននៅវិទ្យាល័យកូបនិង១៥គមនៅវិទ្យាល័យនិមិត្ត ។

លោកហ៊ីដិនណូរី សូវ៉ា (Mr Hidenori Sowa) ប្រធានក្រុមហ៊ុន SOHO Electric និងMerchanical Service Corporation និងលោកហ្គែនជី អូតានី (Mr Ganji Otani )ប្រធានអង្គការCMC បានថ្លែងថា : ការដែលសប្បុរសជន អង្គការនិងក្រុមហ៊ុនជប៉ុនជួយឥតឈប់ឈរកសាងហេដ្ឋារចនាសម្ពូ័ន្ធវិស័យអប់រំមានកសាងអគារសិក្សា បណ្ណាល័យ អណ្តូងទឹក អាងទឺក បង្គន់អនាម័យ និងសម្ភារ:ផ្សេងៗនៅតាមភូមិ ឃុំ សង្កាត់ ស្រុកក្រុង នៃខេត្តជាច្រើន នៃប្រទេសកម្ពុជាកន្លងមកនេះគឺកូនចៅរបស់បងប្អូនប្រជាជនកម្ពុជាបានរៀនសូត្ររកចំណេះមានជំនាញនិងជួយកាត់បន្ថយភាពក្រីក្រ ។ពោលគឺនឹងជួយអោយកូនចៅប្រជាជនមានអនាគតល្អនិងជោគវាសនារុងរឿង ។
លោកហ៊ីដិនណូរី សូវ៉ានិងលោកហ្គែនជី អូតានីបានបន្តថា : ការបន្តជួយសាងសង់អគារសិក្សានេះ គឺមានបំណង់ចង់កូនចៅប្រជាជននៅជនបទបានចូលរៀនសូត្រដូចអ្នកនៅទីប្រជុំជននិងទីក្រុង អោយមានចំនេះ ជំនាញពិតប្រាកដ ។
នាឱកាសនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងអំណរគុណដល់ដល់ម្ចាស់ជំនួយជនជាតិជប៉ុនដូចខាងលើ ដែលបានចូលរួមចំណែកស្តារនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនៅប្រទេសកម្ពុជា និងនីយាយដោយឡែកនៅភូមិ ឃុំនាខេត្តបន្ទាយមានជ័យ ។
លោកអ៊ុំ រាត្រីបន្តថា : ដូច្នេះ.ការដែលបានអគារសិក្សាហើយ ក្មយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ. ។ចំណែកគណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូត្រូវប្រឹងអស់លទ្ធភាពដើម្បីបង្រៀនសិស្ស ។
ហើយអ្នកទាំងនេះ ក៏ដូចអាជ្ញាធរ អាណាព្យាបាលសិស្សសូមជួយថែរក្សាអគារ.សម្ភារ អោយបានស្អាត និងគង់រង្សបានយូរអង្វែង ។
លោកបណ្ឌិតស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា: អង្គការCMC របស់ជប៉ុននេះនិងដៃគូជាក្រុមហ៊ុន ជាសប្បុរសជនជប៉ុនបានរៃអង្គាសដ៏លំបាកចេញពីញើសឈាម យកមកជួយកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យនានា ពិសេសវិស័យអប់រំក្នុងបំណងជួយប្រជាជនកម្ពុជាអោយអនាគតប្រសើរឡើងទៀត ។
លោកស៊ាង ប៊ុនលាង បានបន្តថា : ជាច្រើនឆ្នាំមកនេះ អង្គការCMCនិងជនជាតិជប៉ុនពាក់ព័ន្ធដែលជាដៃគូ ហើយមានទំនាក់ទំនងជាមួយលោកផ្ទាល់និងលោកស្រីហ៊ុន ប៊ុនធឿន (ប្អូនស្រីសម្តេចតេជោ) បានចំណាយថវិកាអស់៩,៨៧លាដុល្លាសរអារួចមកហើយក្នុងការជួយដូចខាងលើដល់ប្រទេសនិងប្រជាជនកម្ពុជា ។
លោកបណ្ឌិតបានលើកទិសស្លោកនិងទស្សនាទានជាច្រើនទាក់ទិនជម្រុញលើកទឹកចិត្តអោយកូនចៅពលរដ្ឋបានខិតខំរៀនសូត្របន្ថែមទៀត នៅពេលទទួលអគារសិក្សានិងថ្នាក់រៀនថ្មីបន្ថែមទៀតនេះ ។ហើយអាណាព្យាបាលក៏សូមជួយតាមដានការសិក្សារបស់កូនចៅ។
ពោលគឺជម្រុញអោយកូនចៅបានក្លាយជាទំពាំងស្នងឬស្សី បានក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ជាសសរទ្រូងរបស់ប្រទេសជាតិទៅអនាគត ។
នាពិធីនោះ មានការបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជន ការចែកអំណោយជាថវិកា សម្ភារ:សិក្សា វត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួម ។
ហើយបានកាត់ខ្សែបូរសម្ពោធអគារ ,បានចារលើសៀវភៅក្រាំងមាស និងបានយកគ្រាប់ពូេជដាំផ្កាឈូករ័ត្នជប៉ុនដែលជានិមិត្តឈ្នះ ឈ្នះនិងភាពរុងរឿងរបស់ប្រជាជាតិជប៉ុន ទៅដាំលើដីនៃទីធ្លាសាលារៀនដើម្បីបញ្ជាក់ពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អឥតខ្ចោះ,,រវាងប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ជប៉ុនផងដែរ ៕

Post a Comment