ប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping នឹងជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេសុី។
លោក Biden អញ្ជើញដល់ឥណ្ឌូនេសុី
កិច្ចប្រជុំរវាងមេដឹកនាំចិន និង អាមេរិក ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំង២បានធ្លាក់ចុះ។ បញ្ហាកោះតៃវ៉ាន់ត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈសំខាន់ នៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក Joe Biden និង ប្រធានាធិបតីចិន Xi Jinping ។
សម្រាប់កិច្ចប្រជុំ G20 នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះនឹងក្លាយជាជំនួបផ្ទាល់លើកដំបូងរបស់មេដឹកនាំប្រទេសមហាអំណាចទាំង២ ចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងឆ្នាំ ២០២០មក។
កិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេសុី ជាកិច្ចប្រជុំធំមួយទៀត បន្ទាប់ពីកិច្ហប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ទើបបញ្ចប់ទៅថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
Post a Comment