លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងប្រសិទ្ធភាពការងារអនុវត្តន៍នីតិវិធីនគរបាលយុត្តិធម៌ ដល់នគរបាលក្រោមឱវាទ
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងប្រសិទ្ធិភាព ការងារ និងការអនុវត្តន៍នីតិវិធីរបស់នគរបាលយុត្តិធម៌ ដល់លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ ផែននគរបាលព្រហ្មទណ្ឌ ផែននគរបាលអន្តោប្រវេសន៍ ផែននគរបាលសន្តិសុខផ្ទៃក្នុង លោកអធិការ អធិការរង នគរបាលក្រុងប៉ោយប៉ែត ។
ការប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្សព្វផ្សាយអំពីការកំណែទំរង់ឯកសារគតិយុត្តិមួយចំនួន -ជម្រុញបន្ថែមក្នុងការអនុវត្តន៍នីតិវិធី របស់ផែនជំនាញនីមួយៗដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តកាន់តែល្អប្រសើរ និង ពង្រឹងទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស។
Post a Comment