មីស៊ីលផលិតដោយរុស្ស៊ីធ្លាក់នៅប៉ូឡូញ សម្លាប់មនុស្ស២នាក់ តែក្រុងមូស្គូ បដិសេធ
អ្នកនាំពាក្យក្រសួងការបរទេសលោក Lukasz Jasina បានបន្ថែមថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញ ត្រូវបានកោះហៅឲ្យមកពន្យល់លម្អិតភ្លាមៗ ជុំវិញឧប្បត្តិហេតុនេះ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ មិនបាននិយាយទេថាតើអ្នកណាជាអ្នកបាញ់មីស៊ីលនេះ ព្រោះភាគីទាំងពីរនៅក្នុងជម្លោះ សុទ្ធតែប្រើប្រាស់អាវុធដែលផលិតដោយរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញលោក Lukasz Jasina ភូមិ Przewodow មានទីតាំងនៅព្រំដែនប៉ូឡូញជាប់អ៊ុយក្រែន ហើយស្ថិតនៅភាគខាងជើងទីក្រុង Lviv។
បន្ទាប់ពីសេចក្តីរាយការណ៍នេះ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយថា ប្រទេសរុស្ស៊ីមិនបានធ្វើការវាយប្រហារណាមួយប្រឆាំងនឹងគោលដៅនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែនទេ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា បំណែកមីស៊ីលដែលត្រូវបានថតដោយប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញនៅកន្លែងកើតហេតុ គឺមិនមានជាប់ពាក់ព័ន្ធជាមួយអាវុធរុស្ស៊ីឡើយ៕
Post a Comment