សម្ដេច ហ៊ុន សែន ប្រកាសថា មិន ធ្វើជា ប្រធាន អាស៊ាន លើក ទី ៤ ឡើយ
សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងមិន ធ្វើជា ប្រធាន អាស៊ាន ជា លើក ទី ៤ ឡើយ ក្រោយ សម្ដេច ធ្វើជា ប្រធាន អាស៊ាន លើក ទី ៣ នៅ ឆ្នាំ ២០២២ នេះ ។ សម្ដេច ថ្លែង បែបនេះ នៅក្នុង សន្និសីទ សារព័ត៌មាន នា ល្ងាច ថ្ងៃទី ១៣ វិច្ឆិកា នា វិមាន សន្តិភាព ។
« ខ្ញុំ អាច នឹង ប្រកាសថា ខ្ញុំ មិន ឈាន ឆ្ពោះទៅរក ការធ្វើជា ប្រធាន អាស៊ាន លើក ទី ៤ ទេ ។ ព្រោះ វា ល្មម ដល់ អាស៊ាន លើក ទី ៤ ខ្ញុំ ត្រូវ អាយុ ៨០ ឆ្នាំ ហើយ ដូច្នេះ វា ល្មម គ្រប់គ្រាន់ ហើយ » ។សម្ដេច ហ៊ុន សែន បន្តថា ការធ្វើជា ប្រធាន អាស៊ាន មិនមែនជា រឿង ងាយស្រួល ដោយ ប្រសិនបើ មិនមាន រដ្ឋមន្ត្រីការបរទេស វ័យឆ្លាត ជំនួយការ វ័យឆ្លាត អត់ធ្មត់ នោះ ប្រហែលជា ប្រធាន អាស៊ាន ដួល កណ្ដាលផ្លូវ ។
ជុំវិញ អំណោយ នាឡិកាដៃ អាស៊ាន ចំនួន ២៥ គ្រឿង ដែល សម្តេច ហ៊ុន សែន រៀបចំឡើង សម្រាប់ ថ្នាក់ដឹកនាំ កំពូល អាស៊ាន ទាំង ១០ ប្រទេស និង ថ្នាក់ដឹកនាំ កំពូល ពិភពលោក ចូលរួម កិច្ចប្រជុំ កំពូល អាស៊ាន លើក ទី ៤០ និង ៤១ គឺជា ការបង្ហាញ ពិភពលោក ឱ្យឃើញថា កូន ខ្មែរ អាចធ្វើ បាន ។
បើតាម ប្រសាសន៍ សម្តេច កម្ពុជា បាន ចែកជូន នាឡិកាដៃ អាស៊ាន នោះ ដល់ ថ្នាក់ដឹកនាំ ទៅតាម បណ្តា ប្រទេស រួចហើយ ដោយមាន ថ្នាក់ដឹកនាំ ខ្លះ បាន ពាក់ ហើយ និង ថ្នាក់ដឹកនាំ ខ្លះ ក៏ មិនទាន់បាន ពាក់ ។
ក្រៅពីនេះ ប្រមុខ រដ្ឋាភិបាល កម្ពុ ជា ក៏បាន សរសើរ ពី សមត្ថភាព រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និង ឧ ត្ត ម មន្ត្រី រួមទាំង មន្ត្រី ពាក់ព័ន្ធ របស់ កម្ពុជា ដែល ធ្វើឱ្យ កិច្ចប្រជុំ អាស៊ាន នៅ កម្ពុជា ប្រព្រឹត្ត ទៅដោយ ជោគជ័យ ។ ទន្ទឹមនឹងនោះ សម្ដេច ហ៊ុន សែន ក៏ អរគុណ ដល់ ពលរដ្ឋរ ស់ នៅ រាជធានី ភ្នំពេញ ដែល ចូលរួម ថែរក្សា សន្តិសុខ ក្នុងអំឡុងពេល រៀបចំ កិច្ចប្រជុំ អាស៊ាន ។
សូមបញ្ជាក់ថា កិច្ចប្រជុំ កំពូល អាស៊ាន និង កិច្ចប្រជុំ កំពូល ពាក់ព័ន្ធ ដែល កម្ពុជា ធ្វើជា ប្រធាន អាស៊ាន បាន បិទ បញ្ចប់ ដោយ ជោគជ័យ ។
កិច្ចប្រជុំ អាស៊ាន នៅ ឆ្នាំ ២០២៣ ប្រទេស ឥណ្ឌូណេស៊ី នឹង ធ្វើជា ម្ចាស់ផ្ទះ បន្ទាប់ពី សម្ដេច ហ៊ុន សែន ប្រគល់ ញញួរ ប្រធាន អាស៊ាន ឱ្យ លោក ចូ កូ វី ដូ ដូ ៕
Post a Comment