ខ្លឹមសារសំខាន់ៗ នៃសន្និសីទសារព័ត៌មានរបស់អគ្គលេខាធិការអង្គការសហប្រជាតិ
អគ្គលេខាធិការអង្គការសហប្រជាតិ (UN) លោក Antonio Guterres នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កំពុងធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំនានាជាមួយដៃគូពាក់ព័ន្ធ
សន្និសីទសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យរបបគ្រប់គ្រងមីយ៉ាន់ម៉ាបច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់។អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើដល់ប្រទេសទាំងអស់ ជាពិសេសប្រទេស G20 ដែលគ្រោងបើកកិច្ចប្រជុំនៅឥណ្ឌូណេស៊ី រួមគ្នាសង្គ្រោះបរិស្ថានពិភពលោក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំជំរុញដល់ប្រទេស G20 ទាំងអស់ រួមគ្នាដោះស្រាយបញ្ហានៅអ៊ុយក្រែន និងវិបត្តិស្បៀងអាហារ ដែលកំពុងកើតមាននៅក្នុងពេលបច្ចុប្បន្ននេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំជឿជាក់ថា ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងដោះស្រាយបន្តបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។
Post a Comment