លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ​ ក្នុងតំបន់អភិវឌ្ឍ​ន៍បឹងជង្រុក​ តេជោ​ឈ្នះឈ្នះ ស្រុកម៉ាឡៃ

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញ អមដំណេីរ ឯកឧត្តម​ ប៉ាន់ខែម ប៊ុនថន​ នាយរងខុទ្ទកាល័យ​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចុះពិនិត្យ​មេីលទីតាំងភូមិសាស្ត្រ​ តំបន់អភិវឌ្ឍ​ន៍បឹងជង្រុក​ តេជោ​ឈ្នះឈ្នះ​ និងបានប្រជុំពិភាក្សាត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលនឹងអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ សម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ នាដើមខែមករាឆ្នាំ២០២៣ ខាងមុខនេះ៕





Powered by Blogger.