ឆ្នាំក្រោយ ណាសា បញ្ជូនយានឆ្ពោះទៅ អាចម៍ផ្កាយសម្បូរលោហធាតុ ដែលសមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី
អាចម៍ផ្កាយ 16 psyche មានសារសំខាន់ ធ្វើឲ្យអ្នករាល់គ្នានិយាយមិនដាច់ពីមាត់អំពីរឿងនេះ។
អាចម៍ផ្កាយ 16 Psyche គឺជាវត្ថុមួយក្នុងចំណោមវត្ថុធំបំផុតទាំងដប់ នៅក្នុងខ្សែក្រវាត់អាចម៍ផ្កាយ។
កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០១៧ អង្គការ NASA បានប្រកាសថា ខ្លួនយល់ព្រមលើបេសកកម្ម ដែលនឹងបញ្ជូនយានស៊ើបអង្កេតទៅកាន់គន្លងជុំវិញអាចម៍ផ្កាយនេះ រយៈពេល២០ខែ។
ដើមឡើយ បេសកកម្មបាញ់បង្ហោះយានអវកាស Psyche គ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២២ ហើយនឹងទៅដល់អាចម៍ផ្កាយនេះនៅឆ្នាំ២០២៦។ ជាអកុសល បញ្ហាជាមួយកម្មវិធី និងផែនការបេសកកម្ម ធ្វើឲ្យវាត្រូវពន្យារពេល។
16 Psyche ដែលជាអាចម៍ផ្កាយមានទទឹង ២២៦គីឡូម៉ែត្រ គឺមានផ្ទុកសារធាតុដែក នីកែល និងមាស តម្លៃ ១០ ០០០ ក្វាទ្រីលានដុល្លា (១០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០)។
អ្នកស្រាវជ្រាវបានឲ្យដឹងថា បើសិនជាគេយកមាសរបស់អាចម៍ផ្កាយនេះមកចែកស្មើៗគ្នាដល់មនុស្សទាំងអស់លើពិភពលោក មនុស្សម្នាក់ៗនឹងទទួលបានទ្រព្យស្មើនឹង ១ ៤០០ លានដុល្លារ។
អាចម៍ផ្កាយនេះមានអង្កត់ផ្ចិត ២០០គីឡូម៉ែត្រ, ម៉ាស់ ២.៤១ x ១០១៩, ដង់ស៊ីតេ ៣.៩៩ ក្រាម/សង់ទីម៉ែត្រ, ចម្ងាយពីផែនដី ២២៣ ទៅ ៣៤៤ លានគីឡូម៉ែត្រ៕
Post a Comment