ប្រតិភូ​អម​សម្ដេច​មក​ពី​ឥណ្ឌូណេស៊ី​អត់​មាន​កូវីដ​ទេ ក្រោយ​ធ្វើ​តេស្ត​រហ័ស

ប្រតិភូ​អម​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហោះ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មក​អត់​មាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩នោះ​ទេ បន្ទាប់​ពី​ធ្វើ​តេស្ត​រហ័ស​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ

យ៉ាងណាមិញ បើ​តាម​លើកឡើង​របស់​លោកស្រី​រដ្ឋលេខាធិការ សំណាក​របស់​ប្រតិភូ​ទាំង​អស់​នឹង​យក​ទៅ​ធ្វើ​តេស្ត​ PCR បន្ត​ទៀត។


កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ សម្ដេច​បាន​បង្ហោះ​ថា លោក​មាន​លទ្ធផល​វិជ្ជមាន​កូវីដ-១៩ នៅ​ពេល​ហោះ​ទៅ​ដល់​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី ត្រៀម​ប្រជុំ​តំណាង​អាស៊ាន​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង២០ ដែល​ហៅ​កាត់​ថា G-20។

សម្ដេច​បាន​លើកឡើង​ថា សុខភាព​សម្ដេច​មាន​សភាព​ធម្មតា​ទេ ទោះ​ជា​លទ្ធផល​វិជ្ជមាន​ក្ដី ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​នៃ​អង្គ​ប្រជុំ​ សម្ដេច​ក៏​សម្រេច​ដឹកនាំ​ប្រតិភូ​មក​រាជធានីភ្នំពេញ​វិញ៕

Powered by Blogger.