នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន រៀបចំពិធីបិទវគ្គបំប៉នមុខជំនាញបញ្ជាការ សេនាធិការ និងអន្តរាគមន៍ ប្រចាំឆ្នាំ២០២២
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននគរបាលបច្ចេកព្រំដែន បានរៀបចំពិធីបិទវគ្គបំប៉នមុខជំនាញបញ្ជាការ សេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងវរសេនាតូចនគរបាលអន្តរាគមន៍ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានឲ្យដឹងថា កងកម្លាំងនគរបាលការពារព្រំដែន ដែលបានចូលរួមវគ្គសិក្សានេះ មានចំនួន ៧៥នាក់ ក្នុងនោះមានថ្នាក់មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ ។ ជាងនេះទៅទៀត វគ្គសិក្សានេះ ក៏មានការអញ្ជើញធ្វើបឋកថាអំពីបទពិសោធន៍ភាពជាដឹកនាំ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ពីសំណាក់ឯកឧត្តម ហ៊ូ សាគុណ អតីតអគ្គស្នងការរងនគរបាលជាតិ ផងដែរ។
Post a Comment