យោធាកូរ៉េខាងត្បូង បានហៅការលួចជ្រៀតចូលយន្ដហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងថាជាការបង្ករឿងច្បាស់ក្រឡែត
យោធាកូរ៉េខាងត្បូង បាននិយាយថា យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់កូរ៉េខាងជើងចំនួន ០៥គ្រឿង បានឆ្លងចូលក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ ហើយកូរ៉េខាងត្បូង បានឆ្លើយតបវិញដោយប្រើប្រាស់យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហាបណ្ដេញចេញ ហើយក៏បានព្យាយាមបាញ់ទំលាក់យន្ដហោះ របស់យោធាកូរ៉េខាងជើងផងដែរ។
យោធាបាននិយាយថា កូរ៉េខាងត្បូងបានតាមដានមើលដ្រូនទាំងនោះ កំពុងឆ្លងចេញពីកូរ៉េខាងជើងនូវអ្វី ដែលគេស្គាល់ថាជាខ្សែបន្ទាត់កម្រិតព្រំដែន រវាងប្រទេសទាំងពីរ បន្ទាប់ពីបានរកឃើញដ្រូនទាំងនោះ កំពុងស្ថិតក្នុងដែនអាកាសក្រុងជីមប៉ូខាងលិច វេលាម៉ោង ១០និង២៥នាទីព្រឹកមក។ មន្រ្ដីយោធាកូរ៉េខាងត្បូងម្នាក់ បាននិយាយថា ការលួចជ្រៀតចូលព្រំដែនរបស់កូរ៉េខាងជើង គឺជាសកម្មភាពបង្ករឿងច្បាស់ក្រឡែត។
លោកមិនបាននិយាថា មានដ្រូនណាមួយបាញ់ទំលាក់ទេ ប៉ុន្ដែ ទីភ្នាក់ងាព័ត៌មានយុនហាប់ ក្រោយមកបាននិយាយថា យោធាកូរ៉េខាងត្បូង បានបាញ់ប្រមាណជា ១០០គ្រាប់ ប៉ុន្ដែ មិនបានបាញ់ទម្លាក់ដ្រូនណាមួយទេ។ មន្រ្ដីយោធា បានបន្ថែមថា ទាក់ទងនឹងការឆ្លើយតបនេះ យោធាកូរ៉េខាងត្បូងបានបញ្ជូនយន្ដហោះស៊ើបការអោយ ចូលទៅថតរូបប៉ុស្ដិ៍យោធារបស់ខ្លួននៅភាគខាងជើងជាបន្ទាន់៕
Post a Comment