ទិដ្ឋភាពមហាព្រឹត្តិការណ៍ "រាត្រីចងចាំ" នៅមុខអង្គរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំនៅខេត្តសៀមរាបចំនួន ២ថ្ងៃ ទិដ្ឋភាពដ៏អស្ចារ្យនៃសិល្បៈវប្បធម៌ខ្មែរ ឃើញហើយព្រឺសម្បុរ។
នេះជាលើកទី៣ដែលព្រឹត្តិការណ៍ "រាត្រីចងចាំ" ត្រូវបានប្រារព្ធឡើង ដើម្បីអបអរការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្តទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងរួមចំណែកស្ដារឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
តាមឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានប្រាប់ខ្មែរប៉ុស្តិ៍ឲ្យដឹងថា នៅថ្ងៃនេះ មានកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាសកម្មភាពនៅសារមន្ទីរ ការតាំងបង្ហាញពិព័រណ៌សៀវភៅប្រវត្តិសាស្ត្រខ្មែរ ការសម្ដែងល្ខោនស្បែកធំជាដើម។ កម្មវិធីទាំងមូលនឹងបើកដំណើរពីម៉ោង ៨ ព្រឹកដល់ម៉ោង ដល់ម៉ោង ១០យប់ និងអញ្ញាតឲ្យសាធារណជនចូលរួមដោយសេរី។
Post a Comment