ការប្រថាប់ត្រាលើប័ណ្ណព្រំដែនអស់សាហ៊ុយច្រើន និងប័ណ្ណពណ៌លឿង (IMMIGARATION-CARD) បានត្រឹមតែពិភាក្សា ប៉ុន្នោះ

នៅថ្ងៃទី ៦ខែធ្នូឆ្នាំ ២០២២ នេះអាជ្ញាធរខេត្តក្រុង បានបើកកិច្ចប្រជុំ មួយនៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សមាសភាពដែលចូលរួមក្នុងអង្គប្រជុំរួមមានមន្ត្រីនគរបាលអន្តោប្រវេសន៍ស្ថាប័នគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអ្នកតំណាង អោយបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ លក់ដូរនៅក្នុងផ្សារ ក្លង លឹក ។

នៅក្នុងកិច្ចប្រជុំនេះបានលើកឡើងពីរចំណុចដែលបងប្អូនប្រជាពលរដ្ឋ បានធ្វើការបង្ហោះព័ត៌មានតាមបណ្ដាញសង្គមចូលទៅកាន់ផេកសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការត្អូញត្អែរសុំឱ្យសម្ដេចក្រឡាហោមស ខេង ជួយដល់ពួកគាត់ដែលចេញចូល និង អាស្រ័យផលនៅក្នុងផ្សារ ក្លង លឹក ប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធរឿងប្រើប័ណ្ណព្រំដែននិងសុំធ្វើកាតចេញចូលផ្សាថៃ ។
ដោយមានស្ថានការណ៍បែបនេះ អាជ្ញាធរខេត្តក្រុងក្នុងខេត្តបន្ទាយមានជ័យដែលមានវត្តមាន លោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយមានជ័យនិងលោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានបើកកិច្ចប្រជុំនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងអញ្ជើញបងប្អូនរប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅក្នុងផ្សារ ក្លង លឹក ចូលរួមស្ដាប់និងពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ ដើម្បីកុំឱ្យភាន់ច្រឡំ។
រូបភាពប្រជាពលរដ្ឋចូលរួម

ក្នុងនេះផងដែរ អាជ្ញាធរ បានបញ្ជាក់ថាពាក់ព័ន្ធនឹងប័ណ្ណចេញចូលនៅក្នុងទឹកដីថៃនេះគឺអាជ្ញាធរកម្ពុជាបានលើករឿងនេះមកជជែកជាមួយនឹងភាគីថៃជាច្រើនលើកជាច្រើនសាររួចមកហើយ
ហើយក៍ បានស្នើរសុំឲ្យខាងភាគីថៃជួយបំពេញនូវតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារ ថៃ ក្លងលឹកក៏ដូចជាកម្មករដែលធ្វើដំណើរចេញចូលអាស្រ័យផលនៅក្នុងផ្សារ ថៃនេះជាច្រើនដងមកហើយសម្រាប់អាជ្ញាធរ
ម៉្យាងវិញទៀតរឿងនេះគឺមិនមែនពាក់ព័ន្ធនឹងអាជ្ញាធរខាងកម្ពុជាទេគឺស្ថិតនៅលើភាគីថៃជាអ្នកសំរេច ព្រោះជាសិទ្ធក្នុងប្រទេសគេ សូមបងប្អូនប្រជាពលរដ្ឋេមេត្តាកយល់ក្នុងចំណុចនេះ។

តែទោះជាយ៉ាងណាក៏ដោយក៏ អាជ្ញាធរខេត្តក្រុងនិងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងបន្តខិតខំប្រឹងប្រែងរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់បាន ដូចជាផលពិបាកនៃការប្រថាប់ត្រាប័នព្រំដែនការធ្វើកាតចេញចូលដូចដើមនិងសម្របសម្រួលនូវភាពងាយស្រួលដល់កូនសិស្សសាលាដែលមកសិក្សានៅទឹកដីកម្ពុជាដែលឪពុកម្ដាយរស់នៅក្នុងផ្សារថៃ ក្នុងរឿងនេះអាជ្ញាធរនិងលើកយកបញ្ហាលំបាករបស់ប្រជាជនដែលជាអាជីករ កម្មករ ដែលអាស្រ័យផលក្នុងផ្សារថៃព្រំដែនទៅជជែកនិងភាគីថៃ បន្តទៀតសង្ឃឹមថានិងបានផ្លែផ្កាល្អ៕





Powered by Blogger.