អង្គភាព Read News បានរៀបចំបញ្ជូន បុគ្គលិក ចំនួន ១៥នាក់ ចូលរួម វគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ”
លោក ភូ សោភ័ណ ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាព Read News បានរៀបចំបញ្ជូន បុគ្គលិក ចំនួន ១៥នាក់ ចូលរួម វគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ”
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ បុគ្គលិកអង្គភាព Read News ចំនួន១៥នាក់ បានចូលរួមជាមួយ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាន រៀបចំពិធីបើកវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី (ពិធីករ) និង របៀបនិយាយជាសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលមានសិក្ខាកាម និមន្ត និង អញ្ជើញចូលរួម ចំនួន ៥០០អង្គ/នាក់ នៅសាកលវិទ្យាល័យធនធានមនុស្ស។
វគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ផ្តល់ជូនសិក្ខាកាម ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភ ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។
រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង។
តាងនាមជំនួសមុខ ក្រុមការងារអង្គភាព Read News សូមអរគុណយ៉ាង
ជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី និងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមាន ឯកឧត្តម ទូច វណ្ណៈ ជាប្រធាន សូមថ្នាក់ដឹកនាំសមាគម ទទួលបាននូវពុទ្ធពរ បួនប្រការ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
Post a Comment