UPDATE: កម្លាំងប្រតិបត្តិការជួយសង្គ្រោះកំពុងរុករកជនរងគ្រោះអ្នកដែលសង្ស័យជាប់គាំង ក្នុងអគារកាស៉ីណូ ដែលត្រូវភ្លើងឆេះនៅក្រុងប៉ោយប៉ែត របាយការណ៍បន្ថែម
UPDATE: កម្លាំងប្រតិបត្តិការជួយសង្គ្រោះកំពុងរុករកជនរងគ្រោះអ្នកដែលសង្ស័យជាប់គាំង ក្នុងអគារកាស៉ីណូ ដែលត្រូវភ្លើងឆេះនៅក្រុងប៉ោយប៉ែត របាយការណ៍បន្ថែម
នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ។
លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុក ឲ្យដឹងថា គ្រាដែលអគ្គិភ័យអាចគ្រប់គ្រងបានទាំងស្រុងនេះ ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលនៅពេលនេះកម្លាំងសមត្ថកិច្ចទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវរុករកជនរងគ្រោះដែលបានជាប់គាំង នៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។
បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះ មានមនុស្ស១១នាក់ ត្រូវបានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស។
យោងរបាយការណ៍របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។
Post a Comment