ស្នងការដ្ឋាននគរបាលរាជធានីត្រៀមកម្លាំងជាង ១៥០០នាក់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់នាឱកាសបុណ្យចូលឆ្នាំចិន
នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ១៥០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ដែលនឹងមកដល់នាពេលខាងមុខនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការច្បាស់លាស់ ដោយត្រៀមកម្លាំងសមត្ថកិច្ចជាង ១៥០០នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម នឹងចូលមកដល់នៅថ្ងៃទី២១ . ២២ និងថ្ងៃទី២៣ នាចុងសប្ដាហ៍ទី៣ នៃខែមករានេះ។ ការល្បាតទាំងយប់ទាំងថ្ងៃរបស់សមត្ថកិច្ច គឺដើម្បីបង្ការទប់ស្កាត់ការពារសន្តិសុខសណ្ដាប់ធ្នាប់មិនឲ្យមានបទល្មើសផ្សេងៗកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំនេះ៕
Post a Comment