ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។
ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមាននិស្សិតនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនសរុប៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំណេះសំណាលប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណេះមិនអាចផ្ទេរពីគ្រូទៅសិស្ស ដូចការផ្ទេរឈាមនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវឱ្យមានកំហុសផ្នែកនយោបាយទៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន នៅមានកម្រិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសសិង្ហបុរីរីកចម្រើន ដោយសារមានធនធានមនុស្សពូកែ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសសិង្ហបុរី ប្រកាន់គោលការណ៍ចម្បង គឺសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅកម្ពុជា មានហើយបរិមាណ តែគុណភាពនៅមានកម្រិត។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងជំរុញឱ្យគ្រឹះស្ថានអប់រំយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណារៀបចំកន្លែងស្នាក់នៅរបស់និស្សិត សម្រាប់សិស្សស្រី សិស្សក្រីក្រ និងសិស្សបរទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងសម្រាប់សិស្សស្នាក់នៅនេះ មិនមែនរៀបចំតែនៅក្នុងរាជធានីភ្នំពេញនោះទេ ត្រូវរៀបចំនៅតាមខេត្តផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានអ្វីមានតម្លៃជាងការផ្តល់ចំណេះដឹងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនយល់ចំពោះគោលនយោបាយបក្សនយោបាយមួយចំនួន ហាក់មានបំណងរុះរើឡើងវិញទាំងអស់លើការដឹកនាំប្រទេស ពេលគេឈ្នះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងសប្តាហ៍នេះ គណបក្សប្រជាជនកម្ពុជា នឹងធ្វើមហាសន្និបាតបក្សរយៈពេលពីរថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់និស្សិតឱ្យបន្តការសិក្សា ឬធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាព។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេម ទៅជាចលនាជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំមើលស្រាលការងារកំប៉ិកកំប៉ុក។ បើមិនធ្វើការងារកំប៉ុកកំប៉ុកទេ មិនអាចទៅធ្វើការងារធំបានឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួយបណ្តុះបណ្តាលលើការបោសសំអាតមីន គឺជាការងារមនុស្សធម៌សុទ្ធសាធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍គ្រប់ប្រទេស ដែលចង់រៀនពីការដោះមីននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោសសំអាមីន ជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ ត្រូវចូលរួម។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រតិកម្មរឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកសារព័ត៌មានហ្នឹងមានសិទ្ធិអី បានឱ្យគេសុំទោស?
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយលើករណីជម្លោះរវាងអ្នកកាសែត និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វា និងករណីលោកគ្រូកាត់សក់កូនស្រី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យហៅអ្នកសារព័ត៌មានអនឡាញ មកអប់រំ ណែនាំរឿងក្រមសីលធម៌វិជ្ជាជីវៈ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន កុំឱ្យដើរតួនាទីជំនួសមន្ត្រីនគរបាលយុត្តិធម៌ ជំនួសគ្រូពេទ្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវបានគេរើសអើង រឿងជួយមនុស្សនៅលើនាវាវេស្ទើដាម។
Post a Comment