នៅ ហ្វីលីពីន មនុស្សជាង ៣៣,០០០នាក់ត្រូវបានជម្លៀសខ្លួនដោយទឹកជំនន់
រដ្ឋាភិបាលបាននិយាយឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣៣,០០០នាក់បានផ្លាស់ទីលំនៅ ដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្សចំនួន ៥១នាក់នៅក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ខណៈពួកគេកំពុងស្ថិតក្នុងជម្រកបណ្តោះអាសន្ននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣។
នាយកដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍បាននិយាយថា អ្នកជម្លៀសទាំងនេះមកពីតំបន់ចំនួនប្រាំ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ ដែលបានវាយប្រហារប្រទេសប្រជុំកោះមួយនេះនៅថ្ងៃបុណ្យណូអែល។
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥១នាក់ហើយ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ១៩នាក់ទៀត។
ទឹកជំនន់បានបង្ខំឱ្យរដ្ឋាភិបាលផ្លាស់ទីមនុស្សជិត ៦០០,០០០នៅ ក្នុងតំបន់ចំនួន ១០នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទៅកាន់កន្លែងសុវត្ថិភាព។
ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅទូទាំងពិភពលោក ភាគច្រើនដោយសារតែទីតាំងរបស់ខ្លួននៅក្នុងរង្វង់ភ្លើងប៉ាស៊ីហ្វិក និងខ្សែក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។ ជាមធ្យម ប្រទេសនេះជួបប្រទះព្យុះទីហ្វុងចំនួន ២០ក្នុងមួយឆ្នាំ ដែលមួយចំនួនមានកម្លាំងខ្លាំង និងបំផ្លិចបំផ្លាញ៕
Post a Comment