កប៉ាល់ទេសចរណ៌ទី ៥ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាំភ្ញៀវបរទេសជិត ១ ពាន់នាក់
ក្រុមភ្ញៀវទេសចរមានវ័យចំណាស់ជាង ៣០០នាក់ រួមទាំងនាវិកសរុប ៤៤២ នាក់ បានធ្វើដំណើរតាមកប៉ាល់ទេសចរណ៌ធុនយក្ស ១ គ្រឿងចូលចតរយៈពេលខ្លីនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅម៉ោង១១ព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២៣នេះ។
មន្ត្រីនគរបាលអន្តោប្រវេសន៌ប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឲ្យដឹងថា បើតាមការគ្រោងទុកកប៉ាល់ដែលធ្វើដំណើរមកពីប្រទេសថៃនេះនឹងចាកចេញទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែលនេះ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងថា កប៉ាល់នេះមានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas មានបណ្តោយប្រវែង ២១០-៥០ម៉ែត្រ ទទឹងប្រវែង ២៨ម៉ែត្រ និងជំរៅទឹក៦-៦០ម៉ែត្រ មាននាវិកសរុប ៤៤២ នាក់ ស្រី៩៧ នាក់ មាន ៤៨ សញ្ជាតិ និងមានដឹកភ្ញៀវទេសចរណ៌សរុប ៣៣៨ នាក់ ស្រី១៦៧នាក់ មាន ២២សញ្ជាតិ ដោយក្នុងចំនួននេះ ភ្ញៀវទេសចរណ៌សញ្ជាតិអាមេរិកមានចំនួន ១៦៧នាក់ច្រើនជាងគេ។
គិតត្រឹមថ្ងៃទី២៨ខែមករា ដើមឆ្នាំ២០២៣នេះ នេះជាកប៉ាល់ទេសចរណ៌ខ្នាតយក្សទី ៥ ដែលបាននាំក្រុមភ្ញៀវទេសចរចម្រុះជាតិសាសន៍មានចំនួនជិត ១ ម៉ឺននាក់ចូលចតនៅកំពង់ផែអន្តរជាតិក្រុព្រះសីហនុ៕
Post a Comment