មនុស្ស ៤នាក់ស្លាប់ ក្រោយឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នានៅជិតសួនកម្សាន្ត Sea Worldប្រទេសអូស្ត្រាលី
ក្រុមនគរបាលនិយាយថា មនុស្ស ៤នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ពេលដែលឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នា នៅជិតតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ស្ថិតតាមបណ្តោយឆ្នេរ Gold Coast ប្រទេសអូស្រ្តាលី នាថ្ងៃចន្ទនេះ ។
លោក Gary Worrell គឺជាអធិការរងនគរបាលរដ្ឋQueensland និយាយថា ការបុកគ្នានៅលើអាកាសនេះ បានកើតឡើងនៅជិតសួនកម្សាន្ត Sea World ពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿង ព្យាយាមចុះចត ហើយឧទ្ធម្ភាគចក្រមួយគ្រឿងទៀត រៀបនឹងហោះឡើង ។ ឧទ្ធម្ភាគចក្ររងផលប៉ះពាល់មួយគ្រឿង អាចចុះចតដោយសុវត្ថិភាពនៅលើឆ្នេរខ្សាច់ ប៉ុន្តែឧទ្ធម្ភាគមួយគ្រឿងទៀតបានធ្លាក់នៅលើទីតាំងតែមួយ៕
Post a Comment