លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចូលរួមពិធីចែកសញ្ញាប័ត្រដល់និស្សិតសាលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME)
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ក្រសួង មន្ទីរពាក់ព័ន្ធ ជុំវិញខេត្តជាច្រើនរូប។
និស្សិតជ័យលាភីដែលចូលរួមទទួលសញ្ញាប័ត្រថ្ងៃនេះមានចំនួនសរុប ចំនួន១៦០០នាក់ ទទួលសញ្ញាបត្រមាន៤កម្រិតគឺ ថ្នាក់បរិញ្ញាប័ត្ររង ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិញ៉ាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកថា ចំណេះដឹងគឺជាអំណាច ដែលអាចធ្វើឲ្យមនុស្សហ៊ានសម្រេចចិត្តធ្វើអ្វីដោយឯករាជ្យខ្លួនឯង។ ឯកឧត្តមក៏បាន ជម្រុញដល់និស្សិតដែលបញ្ចប់ការសិក្សាថ្ងៃនេះត្រូវបន្តការរៀនសូត្រដើម្បីពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនឲ្យមានគុណភាពប្រសើឡើង ងាយរកការងារធ្វើ និងប្រើប្រាស់ចំណេះទាំងនោះដើម្បីប្រកបរបរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ និងរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើន៕
Post a Comment