ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្លើងសង្គ្រាម បានធ្វើឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ។



* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចំណាយថវិកាប្រមាណ ៤០០លានដុល្លារ សម្រាប់សាងសង់សាលាពេលសម្តេចធ្វើដំណើរចុះតាមខេត្ត កាលពីឆ្នាំ២០១៦។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ជាឧបសគ្គសម័យថ្មី សម្រាប់សិស្ស។

* សម្តេចតេជោ ហ៊ុន សែន បង្ហាញការព្រួយបារម្ភចំពោះអត្រាជាប់បាក់ឌុបរបស់សិស្សប្រុស ដែលមានកម្រិតទាបជាងសិស្សជានារី។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិស្សនិទ្ទេស A បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចជូនអភិបាលរាជធានី រៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រមកពីតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុនមានអតុល្យភាពរវាងសេចក្តីត្រូវការ និងការខ្វះសាលា ខ្វះគ្រូបង្រៀន។ តែបច្ចុប្បន្នអតុល្យភាពត្រូវបានកាត់បន្ថយ សាលាកាន់តែច្រើន បានទៅជិតផ្ទះប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្តេចតេជោ នឹងប្រកាសពីនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តេចតេជោ បានបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ អាចនឹងចាប់ផ្តើមក្រោយបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ឆ្នាំ២០២៣ អាចទទួលអ្នកទេសចរបរទេសចន្លោះពី ៣លាន ទៅ៤លាននាក់។

* សម្តេចតេជោ ហ៊ុន សែន អញ្ជើញខ្មែរនៅបរទេសចូលមកលេងស្រុក ដើម្បីចៀសវាងការឃោសនាបោកប្រាស់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនប្រកាន់ទោសអូសដំណើរ ចំពោះអ្នកគាំទ្របក្សប្រឆាំង ដែលធ្លាប់បានប្រមាថសម្តេចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវខ្មែរនៅក្រៅប្រទេស ឱ្យឈប់ចាញ់បោកការឃោសនារបស់ក្រុមប្រឆាំង។









Powered by Blogger.