សកម្មជនបក្សផ្សេងៗ នៅខេត្តកំពង់ចាម សម្រេចិត្តចូលជីវិតនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា
ដោយសារហេតុផលមួយនេះ ទើបសកម្មជនបក្សផ្សេងៗ នៅខេត្តកំពង់ចាម សម្រេចិត្តចូលជីវិតនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា
ខណៈការរៀបចំបោះឆ្នោះតំណាងរាស្ត្រអាណត្តិថ្មី កាន់តែជិតមកដល់ គេសង្គេតឃើញប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែចាប់អារម្មណ៍ និងសម្លឹងមើលពីផលវិជ្ជមានរបស់បក្សនយោបាយ ដើម្បីត្រៀមខ្លួនជ្រើសរើសអ្នកដឹកនាំប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
ដោយមើលឃើញពីភាពល្អប្រសើរ ដើម្បីចូលរួមជាកម្លាំងចលករអភិវឌ្ឍប្រទេសជាតិនេះ ហើយក៏មានប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលជាសកម្មជនបក្សប្រឆាំង និងបក្សនយោបាយមួយចំនួន ក៏បានសម្រេចចិត្តយ៉ាងច្បាស់មកចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាច្រើនរូប...។
នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសទទួលសមាជិកថ្មីមកពីបក្សប្រឆាំង និងបក្សនយោបាយផ្សេងទៀត បានសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់បានខកបំណងនឹងជីវិតនយោបាយជាមួយបក្សផ្សេងមានសន្យាខ្យល់ដែលខ្លួនបានជឿទុកចិត្តកាលពីពេលកន្លងមក។
ពិធីនេះដ៏មានតម្លៃនេះ ក៏មានការចូលរួមជាអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ដួង តារា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំងសកម្មជនគណបក្សប្រជាជនកម្ពុជា និងសមាជិកសមាជិកាថ្មី ប្រមាណជាង៥០០នាក់ ផងដែរ។
ក្នុងពិធីដែលមានប្រជាពលរដ្ឋជាច្រើនបង្ហាញនូវស្នាមញញឹមនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការសំណេះសំណាល និងសារទរចំពោះសមាជិកសមាជិកាថ្មី ដែលលោកបានបង្ហាញនូវឆន្ទៈដ៏ថ្លៃថ្លាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងនោះដែរឯកឧត្តបណ្ឌិតក៏បានបង្ហាញនូវក្តីរីករាយជាខ្លាំង ការដែលបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលតែងមានជំនឿចិត្តគាំទ្រដល់ថ្នាក់ដឹកនាំ បក្សប្រជាជនតាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន និងតែងបានបោះឆ្នោះជូនបក្សមួយនេះ ជាពិសេសគឺបងប្អូនសកម្មជនថ្មី ដែលបានមើលឃើញពីភាពល្អប្រសើរនៃការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលលោកតែងខិតខំ ស្ទើតែគ្មានពេលសម្រាក ព្រោះចង់ឱ្យប្រទេសជាតិមានសន្តិភាព មានការរីកចម្រើន និងប្រជាពលរដ្ឋរស់នៅប្រកបដោយក្តីសុខ គ្មានការភ័យខ្លាច គ្មានការស្រេចឃ្លាន។
ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ពេលបានឃើញប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលជាសកម្មជនថ្មីបានសម្រេចចិត្តចូលរួម ប្រើជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីលោកបានខកបំណងជាមួយបក្សនយោបាយផ្សេងៗ និងបានឃើញពីគុណតម្លៃដ៏ប្រសើរគ្មានពីរ នៃការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលលោកបាននាំនាវាកម្ពុជា ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍដ៏ឆាប់រហ័ស ជួយឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ។
ឯកឧត្តមបន្តទៀតថា ការយល់ច្បាស់របស់ប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងកម្មវិធីថ្ងៃនេះ គឺជាការសម្រេចចិត្តដ៏ល្អប្រពៃណាស់ ហើយឯកឧត្តមក៏រំពឹងថា នឹងមានប្រជាពលរដ្ឋជាច្រើនទៀតមិនថាតែខេត្តកំពង់ចាមទេ គឺទូទាំង២៥ខេត្តក្រុង នឹងរីករាយមកចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជាចំណែកមួយ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិទៅពេលអនាគត។
ទន្ទឹមគ្នានោះផងដែរតំណាងប្រជាពលរដ្ឋមកពីបក្សនយោបាយផ្សេៗដែលបានចូលជាសកម្មជនថ្មីជាមួយគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ថា មូលហេតុដែលលោកសម្រេចចិត្តមករួមនយោបាយជាមួយបក្សប្រជាជនកម្ពុជា គឺបណ្តាលមកពីដំណើរការធ្វើនយោបាយនៅបក្សដែលពួកគាត់ធ្លាប់បានដើរតាមនាពេលកន្លងមក មិនទទួលបានអ្វី ក្រៅពីក្តីខកបំណង និងសន្យាខ្យល់ ពោលគឺក្រោយការថ្លឹងថ្លែងជាថ្មី ទើបមើលឃើញពីតម្លៃនៃការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដែលតែងបានចំណាយពេលវេលា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងតែងខិតខំគ្រប់កិច្ចការ ក្នុងគោលបំណង អភិវឌ្ឍប្រទេសជាតិ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋគ្រប់ពេល៕

Post a Comment