សន្និសីទព័ត៌មានបង្ហាញមុខ ធីតាឯកសង្ក្រាន្តរដូវកាលទី៤ ទាំង៧រូបជាសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Fun Entertainment ដែលជាអ្នករៀបចំកម្មវិធីធីតាឯកសង្ក្រាន្ត បានរៀបចំនូវសន្និសឹទកាសែត ដែលប្រារព្ធឡើងនៅក្នុងអាគារ Fun Entertainment tower ក្នុងគោលបំណងបង្ហាញនូវមុខម្ចាស់ជ័យលាភី ធីតាឯកសង្ក្រាន្តរដូវកាលទី៤ ដែលទើបនឹងបញ្ចប់ការប្រកួតកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងមកនេះ។


ដែលជ័យលាភីគ្រងម្កុដបានទៅលើ កញ្ញា អ៉ិន ម៉ូលីកា ដែលជាធីតាតំណាងឲ្យខេត្តសៀមរាប រួមជាមួយធីតាទាំង៦រូបទៀតរួមមាន កញ្ញា សៀ គីមស័ង ធីតាតំណាងឲ្យខេត្តកំពង់ចាម កញ្ញាចន្ធី ដាឡែន ធីតាតំណាងឲ្យខេត្តត្បូងឃ្មុំ កញ្ញា ភូ ផាត់ទីយ៉ា ធីតាតំណាងឲ្យខេត្តកោះកុង កញ្ញា ម៉ៅ រស្ម៉ី ធីតាតំណាងឲ្យខេត្តកំពង់ឆ្នាំង កញ្ញា ថុន មរកត ធីតាតំណាងឲ្យខេត្តព្រះសីហនុ និង លី នីម៉ា ធីតាតំណាងឲ្យខេត្តបាត់ដំបង។


នៅកម្មវីធីសន្និសឺទនេះផងដែរ កញ្ញាបានបង្ហាញពីចំណាប់អារម្មណ៍រំភើប និងសប្បាយរីករាយដែលបានទទួលបាននូវម្កុដនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ ដែលកញ្ញាបានបញ្ជាក់ទៀតថា វាពិតជាមិនមានភាពងាយស្រួលទេ ដើម្បីក្លាយយជាម្ចាស់ជ័យលាភី អ្វីៗទាំងអស់កើតឡើងចេញពី ខិតខំប្រឹងប្រែង ហ្វឹកហាត់យ៉ាងខ្លាំងរបស់កញ្ញាដើម្បីចូលរួមនៅក្នុងកម្មវីធីមួយនេះផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរ កម្មវីធីធីតាឯកសង្ក្រាន្តរដូវកាលទី៤នេះ គឺជាកម្មវិធីថ្នាក់ជាតិដែលបង្កើតឡើង ទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុន Fun Entertainment ដែលមានការឧបត្ថម្ភធំដោយក្រុមហ៊ុន WOWNOW និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុនដឹកជញ្ជូន CE EXPRESS និង ក្រុមហ៊ុនអាកាសចរណ៍ CAMBODIA AIRWAY។

នៅថ្ងៃនេះផងដែរ ក្រុមហ៊ុន Fun Entertainment ក៏បានចុះហត្ថលេខាជាមួយធីតាជ័យលាភីកំពូលទាំង៣ ធីតាឯកសង្ក្រាន្តរដូវកាលទី៤ រួមមាន កញ្ញា អ៉ិន ម៉ូលីកា កញ្ញា សៀ គីមស័ង និងកញ្ញាចន្ធី ដាឡែន ដើម្បីក្លាយជាសិល្បះករពេញសិទ្ធរបស់ក្រុមហ៊ុន Fun Entertainment។

អ្នកតំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ទៀតថាក្រោយពីបញ្ចប់ការប្រកួត ធីតាឯកសង្ក្រាន្តទាំង៧រូបក៏ទទួលបានគម្រោងជាច្រើនក្នុងការសហការជាមួយអ្នកឧបត្ថម្ភកម្មវិធីទាំងអស់ ដែលមានដូចជាការថតរូប វីដេអូក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មផ្សេងៗផងដែរ។ ក្រៅពីនោះ ធីតាឯកសង្ក្រាន្តទាំង៧រូប ក៏មានតួនាទីក្នុងការធ្វើសកម្មភាពដើម្បីជួយសង្គម លើកស្ទួយវប្បធម៍ខ្មែរ ជំរុញការយល់ដឹងពីការថែរក្សាសិល្បះ បរិស្ថាន ការសិក្សា និងសុខភាពផងដែរ៕

Powered by Blogger.