បុរសម្នាក់ខឹងប្រពន្នធ្វើម្ហូបដដែលៗ ដុតផ្ទះខ្លួនឯងចោល នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ យុវជនម្នាក់ជាជនសង្ស័យដោយសារ អំណាចនៃថ្នាំញៀនខឹងឲ្យប្រពន្ធនិងកូនមិនចេះរកស៊ី មកដល់ផ្ទះឃើញតែមុខម្ហូបដដែលៗក៏ខឹងយកភ្លើងដុតផ្ទះខ្លួនឯងចោល ធ្វើឲ្យប្រពន្ធនិងកូនរស់នៅស្លៀកខ្យល់ដណ្តប់មេឃ ចំណែកប្តីត្រូវសមត្ថកិច្ចចាប់ដាក់គុក។
លោកបន្តថា ពេលកើតហេតុនោះជនសង្ស័យបានមកពីជក់ថ្នាំញៀន មកដល់ផ្ទះស្រាប់តែរករឿងប្រពន្ធថា គ្មានកំណើត មិនចេះរកសុីមុខម្ហូបឃើញតែដដែលៗពេលនោះក៏មានការប៉ះទង្កិចពាក្យសម្តី១ប្រាវធ្វើឲ្យប្តីកាន់តែខឹងក៏បានយកភ្លើងមកដុតផ្ទះខ្លួនឯងឆេះអស់គ្មានសល់។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ផ្ទះធ្វើអំពីឈើ២ខ្នង ប្រកស័ង្កសី ជញ្ជាំងក្តារ ដែលមានទំហំ ៧មx៩ម រួមទាំងសម្ភារៈ នៅក្នុងផ្ទះឆេះខ្ទេចខ្ទីគ្មានសល់សូម្បីតែសារុង១ក៏មិនសល់ដែរ។
ផ្ទះដែលឆេះនេះដោយសារតែមានកម្លាំងអធិការនគរបាលស្រុកភ្នំស្រុកបញ្ចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿង ចុះទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងមិនបណ្តាលឲ្យឆេះឆ្លងដល់ផ្ទះអ្នកជិតខាងនោះទេ។
ជនបង្ក ក្រោយពីដុតផ្ទះខ្លួនរួចមកបាននាំកូន២នាក់រត់គេចខ្លួនចូលក្នុងព្រៃបានមួយចំអិនកំពិស ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបាន នៅវេលាម៉ោង ១១យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ យកមកធ្វើការសួរនាំ និងធ្វើតេស្តរកសារធាតុញៀនឃើញថាវិជ្ជមាន កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី និងធ្វើការបញ្ជូនទៅតុលាការដាក់ទោសទៅតាមច្បាប់ហើយ៕
Post a Comment