សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលវត្ថុអនុស្សាវរីយ៍ (ប៉ាន់តែបុរាណ រចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ) មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលវត្ថុអនុស្សាវរីយ៍ (ប៉ាន់តែបុរាណ)មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការទទួលវត្ថុអនុស្សវត្ថុបុរាណ នេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។

វត្ថុបុរាណ(ប៉ាន់តែ)នេះ ធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕





Powered by Blogger.