ដាច់​ខ្សែ​កាប​ធ្លាក់​​ចុះ កម្មករ​រុះរើ​អគារ​កាស៊ីណូដែលឆេះ បណ្តាលអោយរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​រុះរើ​អគារ​កាស៊ីណូ​ម្នាក់​ជួប​គ្រោះថ្នាក់​ដាច់​ខ្សែកាប​ធ្លាក់ បណ្តាល​ឱ្យ​ធ្លាយ​គ្រឿងក្នុង​និង​ឈាម កក ​ក្នុង​ពោះ ដោយ​បាន​ធ្វើការ​វះកាត់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៧ កុម្ភៈ ២០២៣​។

លោក​វេជ្ជបណ្ឌិត ទុ បារាំង ប្រធាន​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មានឈ្មោះជីវ ភឿ​ក ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរប​ជា​កម្មករ​រុះ​អគារ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ជីវ ភឿ​ក បញ្ជូន​ចេញពី​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដឹក​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ដើម្បី​សង្គ្រោះ​បន្ទាន់ ។ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​តាម​បច្ចេកទេស​ឃើញ​ថា ជន​រង​គ្រោះ​ធ្លាយ​គ្រឿងក្នុង​ឬ​ពោះវៀន​បណ្តាល​ឈាម​ដក​ក្នុង​ពោះ​ចុក​ឈឺ​ធ្ងន់ធ្ងរ ។

លោក​វេជ្ជបណ្ឌិត ទុ បារាំង បាន​បញ្ជាក់​ថា ក្រោយ​ ស្ថានភាព ​អ្នកជំងឺ​ឈឺ​ធ្ងន់ធ្ងរ ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ដោយ​ធ្វើការ​វះកាត់​ទាំង​យប់​រំលង​អធ្រាត្ រ​ចូល​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រោយ​ធ្វើការ​វះកាត់​រយៈពេល​ជិត​២​ម៉ោង​ទើប​រួចរាល់​ដោយ​លាង​គ្រឿងក្នុង​សម្អាត រហូត​ដល់​ព្រឹក​ឡើង​ឃើញ​អាកា​រៈ​ល្អ​ឡើង​វិញ រួច​ផុត​ពី​គ្រោះថ្នាក់​។

គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ជីវ ភឿ​ក ជា​កម្មករ​រុះរើ​អគារ​កាស៊ីណូ​ហ្ក្រេ​នដាយ​មិន​ស៊ី​ធី​ដែល​ឆេះ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៨ដល់២៩ ខែធ្នូ ឆ្នាំ២០២២ មានរណីអគ្គិភ័យមួយ បានឆាបឆេះអគារកាស៊ីរបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី និងអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត ដោយមានអ្នកស្លាប់២៧នាក់ និងអ្នករងរបួស៥៧នាក់ ខណៈអគារទាំងពីរខាងលើនេះ ត្រូវបានអាជ្ញាធរសម្រេចឱ្យរុះរើដែលគិតមកដល់ពេលនេះ បានជាង៣០ភាគរយហើយ៕









Powered by Blogger.