សមត្ថកិច្ចចុះបង្ក្រាប ទីតាំងផលិតទឹកឃ្មុំក្លែងក្លាយ ក្នុងផ្ទះសំណាក់មួយកន្លែង
ខេត្តរតនគិរី ៖ ទីតាំងផលិតទឹកឃ្មុំក្លែងក្លាយមួយកន្លែង ត្រូវកម្លាំងសមត្ថកិច្ចផែនប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាប ។
ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនោះដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការ ធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រង់ចំណុចផ្ទះសំណាក់មិត្តភាព សំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះដឹកនាំផ្ទាល់ដោយឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តរតនគិរីផងដែរ។
លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ថា ក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាល ខេត្តរតនគិរី ។
ការចុះបង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាន ចំនួន១៥នាក់ និងដកហូតវត្ថុតាងមួយចំនួនដូចជា ម៉ូតូចំនួន១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ, វត្ថុធាតុដើម សម្រាប់ការផលិតមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច ដើម្បីចាត់ការទៅតាមនីតិវិធី ៕
Post a Comment