អគ្គិភ័យឆាបឆេះ ផ្ទះរបស់ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ប្រមាណជាង ៥ ល្វែង បណ្តាលអោយខូចខាតយ៉ាងដំណំ
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋស្ទើររាប់រយនាក់បាននាំ គ្នាជញ្ជូនទ្រព្យសម្បត្តិ យ៉ាងសរស្រាក់ សស្រាំប្រសេក ប្រសាចពេញថ្នល់ជាតិ ដោយសារតែមាន អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៣ ដែលមានផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូង ផ្លូវទល់មុខ ធនាគារអេស៊ីលីដា ទល់មុខសណ្ឋាគាអូរមាស ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មានវត្តមាន លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះនិងរថយន្ត ពន្លត់អគ្គីភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍ ។
ក្នុងនោះលោកអ៊ុំរាត្រី បានប្រាប់អ្នកយកព័ត៍មាន ក្នុងហេតុការភ្លើងឆេះនេះថា ភ្លើងដែលបានចាប់ផ្តើមឆេះចេញពីផ្ទះ តៀមរបស់ ឈ្មោះ លី សៀងផេង លក់គ្រឿងអគ្គីសនី អេឡិចត្រូនិក ពេលកំពុងឆេះនោះដោយសារតែ នៅក្នុងផ្ទះនោះមានរបស់ ឆាបឆោះលឿនពេកធ្វើឲ្យភ្លើងឆាបឆេះ រាលទៅដល់ផ្ទះជិតខាង មួយចំនួនទៀត ដែលសម្បូរ ទៅដោយហាងអាជីវកម្ម ដ៏មមាញឹកមួយក្នុង ក្រុងប៉ោយប៉ែត ។
លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ព័ត៍មានបឋមកំពុងផ្ទៀងផ្ទាត់ ទ្រព្យសម្បត្តិម្ចាស់ផ្ទះដែល ត្រូវភ្លើងឆេះថា តើខូតខាត អស់ប៉ុន្មានទេ។
លោកអ៊ុំ រាត្រី អភិបាលខេត្តប ន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និង សមត្ថកិច្ចរៀបចំ សណ្តាប់ធ្នាក់ឲ្យមាន រៀបរាបរយឡើងវិញ និងរធ្វើការត្រួតពិនិត្យ កុំឲ្យមានជនឆ្លៀតឪកាសបន្លំ ចូលលួចទ្រព្យដែលភ្លើង កំពុងឆេះនោះផងដែរ។
Post a Comment