ក្បួនហែអ្នកតា​ឆ្នាំនេះធ្វើឡើង​នៅខណ្ឌច្បារអំពៅ​មិនសូវកកស្ទះចរាចរណ៍​ដូចរាល់ឆ្នាំ

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា​ ​នៅថ្ងៃទី៦ ខែកុម្ភៈនេះក្បួនអ្នកតាចិន​ដែលហែក្បួនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ​ពុំសូវ​ប៉ះពាល់ដល់ការធ្វើដំណើឡើយដោយ​សារតែអាជ្ញាធរជួយរៀបចំសម្រួលមិនឲ្យឆ្លងចូលផ្លូវជាតិលេខ១ដូចពេលកន្លងទៅ។​

​លោក គុយ គឹមហ៊ាង បានបន្តថា មូលហេតុដែលមិនប៉ះពាល់ដល់ការធ្វើដំណើនោះគឺទី១ ក្បួនអ្នក​តា​គឺដង្ហែ​តែក្នុងមូលដ្ឋានដោយពុំអនុញាតិឲ្យហែរក្បួនឆ្លងខណ្ឌឡើយ។ និយាយរួមអ្នកតា​នៅ​ខណ្ឌណាគឺហែនៅខណ្ឌនោះតែម្តង។​

​ចំពោះកម្មវិធីហែអ្នកតាវិញគឺធ្វើឡើង​តែ១ថ្ងៃទេចំណែកថ្ងៃទី២​តម្រូវឲ្យធ្វើនៅក្រុង​តាខ្មៅខេត្ត​កណ្តាល។​ ហើយក្បួនអ្នកតាដែលត្រូវហែវិញគឺធ្វើឡើង​ក្នុងសង្កាត់ចំនួនក្នុងមូលដ្ឋានខណ្ឌ​ច្បារអំពៅ​ដែលក្នុងនោះមានសង្កាត់ច្បារអំពៅទី១ ទី២ សង្កាត់ព្រែកប្រានិងសង្កាត់និរោធប៉ុណ្ណោះ។

ក្នុងនោះដែរលោក​នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅក៏សុំអធ្យាស្រ័យ​ដល់អ្នកធ្វើដំណើដែល​ជួបប្រទះក្បួនអ្នកតាហែតាមដងផ្លូវព្រោះអាចកកស្ទះចរាចរណ៍ទំរាំតែក្បួនទៅផុត។ ដូច្នេះ​សូមមេត្តា​បង្វៀងផ្លូវតាមការបញ្ចៀសចរាចរណ៍ពីសមត្ថកិច្ចតាមដងផ្លូវ។ ទោះជាយ៉ាងណាក៏ពុំមាន​បាតុភាពអ្វី​ពីសំណាក់អ្នកចូលរួមហែក្បួនផងដែរ៕​

Powered by Blogger.