សម្តេចតេជោ ហ៊ុន សែន ៖ ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់​បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហោះសារខ្លីតាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ បង្ហាញ​ពីការ​សោកស្តាយ​ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីពៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ត្រូវ​ជា​ប្អូនថ្លៃ ដោយបញ្ជាក់ពីខ្លឹមសារថា «ក្រិត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់

ប្អូនថ្លៃស្រី។»

លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោ រាជធានីភ្នំពេញ។ សព នឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។



Powered by Blogger.