ជោគវាសនា​! ២​នាក់​ប្តី​ប្រពន្ធ ក្រោយ​រៀប​គំរោង​ស​ម្លា​.​ប់​បុរស​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​ប្រពន្ធ​ខ្លួន​

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា សុំ​ណុំ​រឿង​ប្តី​ប្រពន្ធ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ស​ម្លា​.​ប់​មនុស្ស​ដោយ​កា​.​ត់​ក្បា​.​ល ត្រូវ​បាន​លោក ជា សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ រួច​ចាត់​ទៅ​ខាង​ចៅក្រម ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​រួម​មាន បុរស​ជា​ប្តី​មានឈ្មោះ ពេជ្រ ជី​វ័​ន្ត អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​ជាងសំណង់ និង​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ដា យ៉ា អាយុ​៣០​ឆ្នាំ​។

សូម​ជម្រាប​ថា ជនសង្ស័យ​ជា​ឃា​.​តករ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​វា​.​យស​ម្លា​.​ប់​បុរស​ម្នាក់​កាល​ជាង​១​ខែ​មុន នៅ​ក្នុង​ខណ្ឌដង្កោ ហើយ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​១៣០ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។


ប្រតិបត្តិការ​ខាងលើ​នោះ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរ​សេនី​ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ហើយ​នៅ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ ពេជ្រ ជី​វ័​ន្ត បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា «​ខ្លួន​ពិតជា​បានកា​.​ប់​ជន​រង​គ្រោះ​ដា​.​ច់​ក្បា​.​ល​ពិតប្រាកដ​មែន ដោយសារ​តែ​ភ្លើ​.​ង​ប្រចណ្ឌ ព្រោះតែ​ប្រពន្ធ​របស់​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​ជាមួយ​ជន​រង​គ្រោះ ហើយ​ខ្លួន​ក៏​បាន​រៀបចំ​គម្រោង​ស​ម្លា​.​ប់​តែ​ម្ដង ដោយ​ឱ្យ​ប្រពន្ធ​អន្ទង​ហៅ​ជន​រង​គ្រោះ​មក​ជួប ទើប​មានឱកាស​ស​ម្លា​.​ប់​។

សូម​រម្លឹក​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ មាន​ករណី​ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​ដេក​ស្លា​.​ប់​ក្នុង​ថ្លុក​ឈា​.​ម នៅ​ទីតាំង​លាង​រថយន្ត​មួយ​កន្លែង ស្ថិត​នៅ​ជិត​ច្រកចូល​ផ្សារ​ទំនើប ជីប ម៉ុង ៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ហើយ​បើ​តាម​សមត្ថ​កិច្ច​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​នោះ ត្រូវ​បាន​ជន​ជា​ឃា​.​តករ​កា​.​ប់​ចំ​កំភួនជើង​ខាងស្តាំ និង​កា​.​ប់​ក្បាល​ចេញពី​.​ក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លា​.​ប់​ក្នុង​ថ្លុក​ឈា​.​ម​តែ​ម្តង​។ ពេល​នោះ​ស​.​ព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ និង​សាច់ញាតិ ឲ្យ​ទៅ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ក្រោយ​ពេល​កើត​មាន​អំពើ​ឃា​.​ត​កម្ម​នោះ សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​ដុតដៃដុតជើង បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ខែ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដូច្នោះ​ជន​ដៃដល់​នឹង​អាច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

គួរ​រំលឹក​ថា ៖ ចាប់​បាន​ហើយ​! ឃា​.​តករ​២​នាក់​ប្ដី​ប្រពន្ធ ស​ម្លា​.​ប់​បុរស​ម្នាក់​ក្នុង​កន្លែង​លាង​ឡាន កាល​ជាង​១​ខែ​មុន នៅ​ខណ្ឌដង្កោ 



Powered by Blogger.