អា​មេ​រិ​ក​​បាញ់​ទម្លាក់​បាល់​ឡុ​ង​ហោះ​ចិន​មួយ​ពីលើ​សមុទ្រ

 អា​មេ​រិ​ក​-​ចិន ៖ សហរដ្ឋអាមេរិក​បាន​បា.ញ់​ទម្លាក់​បាល់​ឡុ​ង​ហោះ​មួយ​របស់​ចិន កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ ក្រោយ​ពី​បាល់​ឡុ​ង​នោះ​ហោះហើរ​ក្នុង​ដែនអាកាស​ខ្លួន ចាប់​តាំង ពី​ថ្ងៃ​ទី​៣​កុម្ភៈ​មក​។ នេះ​ជា​ការ​អះអាង​របស់​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​។ គួររំលឹកថា អា​មេ​រិ​ក​ចោទ​ចិន រឿង​បង្ហោះ​បា​ឡុ​ង​ចារកម្ម​លើ​ទីតាំង​សំខាន់​របស់​ខ្លួន

មុន​នេះ​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ​ត្រូវ​បាន​ផ្អាក នៅ​ព្រ​លាន​យន្តហោះ​៣​នា​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ដែល​នោះ​ជា​វិធានការ​សន្តិសុខ​ជាតិ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ធ្លាប់​បាន​ប្រាប់​ថា យើង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​រឿង​នោះ​។ សហរដ្ឋអាមេរិក​បាន​បា.ញ់​ទម្លាក់​បាល់​ឡុ​ង​មួយ​ហើយ​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​។

បាល់​ឡុ​ង​ហោះ​នេះ​ដែល​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា​ជា​បាល់​ឡុ​ង​ចារកម្ម​ចិន ត្រូវ​បាន​កងទ័ព​អា​មេ​រិ​ក​បា.ញ់​ទម្លាក់ ពិ​លើ​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត​របស់​អា​មេ​រិ​ក​។ នេះ​បើ​តាម​ទូរទស្សន៍​អា​មេ​រិ​ក​FOX NEWS និង CNN​។

តាម​វី​ដេ​អូ​ចេញផ្សាយ​ដោយ​បណ្ដា​ទូរទស្សន៍​អា​មេ​រិ​ក បាល់​ឡុ​ង​នោះ​ហាក់ដូចជា​ធ្លាក់​ត្រង់​តែ​ម្ដង​ចូល​ក្នុង​សមុទ្រ​។ ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ី​​វិល​អា​មេ​រិ​ក​FAA​និយាយ​ថា ចរាចរណ៍​ផ្លូវអាកាស​ត្រូវ​បាន​ផ្អាក​មុន​នេះ នៅ​ព្រ​លាន​យន្តហោះ​៣​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ដើម្បី​សន្តិសុខ​ជាតិ​។ FAA​បាន​ផ្អាក​ជើងហោះហើរ​ចេញ​និង​ចូល​ព្រ​លាន​យន្តហោះ​វី​ល​មិ​ញ​តុ​ន​ រដ្ឋ​ការ៉ូ​លី​ន​ខាងជើង ព្រ​លាន​យន្តហោះ​អន្តរជាតិ​MYRTLE BEACCH និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​CHARLESTON រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង ក្នុង​ក្រប​ខណ្ឌ​នៃ​វិធានការ​សន្តិសុខ​ជាតិ​ប្រកាន់​យក​ដោយ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​។ តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា ក្រុង​វ៉ា​ស៊ីន​តោន​គ្រោង​បាញ់​ទម្លាក់​បាល់​ឡុ​ង​ហោះ​នោះ​ពីលើ​មហាសមុទ្រ​អ​ត្ល​ង់​ទិន​។

ក្រោយ​ពី​ប្រទះ​ឃើញ​បាល់​ឡុ​ង​ហោះ​ចិន​ពីលើ​ដែនដី​ខ្លួន មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រកាស​អាសន្ន​ពី​វត្តមាន​នៃ​បាល់​ឡុ​ង​ហោះ​មួយទៀត នៅ​ពីលើ​ដែនអាកាស​អា​មេ​រិ​កឡា​ទី​ន​កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ​។

តាម​ក្រុង​ប៉េ​កាំ​ង​ថា ឧប្បត្តិហេតុ​នោះ​ត្រូវ​បាន​អា​មេ​រិ​ក​យក​ធ្វើ​ជា​លេស ដើម្បី​មួលបង្កាច់​ចិន​។ រឿង​បាល់​ឡុ​ង​ហោះ​នោះ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ANTONY BLINKEN បាន​ពន្យារពេល​បំពេញ​ទស្សនកិច្ច​របស់​លោក​គ្រោង​ធ្វើ​នៅ​ចិន​។

អាជ្ញាធរ​ចិន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការ​ហោះ​ចូល​ដោយ​អ​ចេតនា​នៃ​បាល់​ឡុ​ង​នោះ​ក្នុង​ដែនអាកាស​អា​មេ​រិ​ក ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​យល់​ថា មិន​អាច​ទទួលយក​បាន ហើយ​សម្រេច​កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ លុប​ចោល​ទស្សនកិច្ច​របស់​លោក​BLINKEN នៅ​ចិន ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៥​និង​ទី​៦​កុម្ភៈ​៕

https://youtu.be/LvHSlR9gFdM

Powered by Blogger.