បើកបរក្នុងស្ថានភាពងងុយដេក បណ្តាលឱ្យរ៉េចង្កូតបុកស្ពានធ្លាក់ចូលទឹកត្រពាំង សំណាងល្អគ្មានគ្រោះថ្នាក់ដល់ អាយុជីវិត
ខេត្តសៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខណៈម្ចាស់រថយន្តបើកបរក្នុងស្ថានភាពងងុយដេក បណ្តាលឱ្យរ៉េចង្កូតបុ.កស្ពានធ្លាក់ចូលទឹកត្រពាំង សំណាងល្អគ្មានគ្រោះថ្នាក់ដល់ អាយុជីវិត ឬ ប៉ះពាល់ដល់ អ្នកដំណើរផ្សេងឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ២៤៦ និង ២៤៧លើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្ពាន ត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្ដសៀមរាប ។
បើតាមលោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានប្រាប់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា មានរថយន្តម៉ាកព្រូស ស៊េរីឆ្នាំ2001 ពាក់ស្លាកលេខ ភ្នំពេញ 2X- 5443 ប្រភេទទេសចរណ៍គ្រួសារ ពណ៌សំបកឪឡឹក ទិសដៅពីកើតទៅលិច មានរួមដំណើរចំនួន៥នាក់ទាំងអ្នកបើកបរ មិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ ។
ក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យរងការខូចខាតរថយន្ត១គ្រឿងធ្ងន់ធ្ងរ និងបាក់បង្គោលស្ពានអស់ចំនួន៤ បង្កាន់ដៃ។ ចំណែកមូលហេតុ បណ្តាលមកពីអ្នកបើកបរងងុយដេក រ៉េចង្កូតធ្លាក់ស្ពានចូលទឹកត្រពាំងក្រឡា.ប់ខ្លួនឯង ។
បច្ចុប្បន្ន រថយន្តក្រឡា.ប់ដោយខ្លួនឯង ត្រូវបានកម្លាំងនគរបាលអធិការនគរបាលស្រុកជីក្រែង ប្រគល់ឱ្យម្ចាស់ស្ទូចយកទៅជួសជុលវិញ ៕
Post a Comment