ផ្អើលនាំ​គ្នា​ដេញ​តាម​ចាប់​បុរស​២​នាក់ ក្រោយ​ស្រី​ស្អាត​ម្នាក់​ស្រែក​ឆោឡោ​ផ្អើល​វិ​ថី​ត្រសក់ផ្អែម

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ចំនួន​២​នាក់ ត្រូវ​បាន​នារី​ម្នាក់​ចោទ​ថា ជា​ចោរឆក់​ទូរស័ព្ទ​របស់​ខ្លួន រួច​ស្រែក​ឆោឡោ​ផ្អើល​ដល់​ពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញចាប់​បាន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ទីតាំង​កើតហេតុ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២០៨ កែង​ផ្លូវ​លេខ​៦៣ ហៅ​វិ​ថី​ត្រសក់ផ្អែម ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នាង​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ជួល​របស់​ខ្លួន​ដោយ​ថ្មើរជើង ក្នុង​គោលបំណង​ទៅ​រក​ទិញ​អី​ហូប​។ មួយ​ស្ទុះ​ក្រោយមក ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ស៊ូ​សុ​គី​និ​ច ពណ៌​ស​.​លាយ​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FZ.6478 មក​ឈប់​ក្បែរ រួច​ហៅ​នាង​ទៅ​ហូប​អី តែ​ត្រូវ​នាង​ប​ដិ​សេ​ដ​មិន​ទៅ​ទេ ហើយ ភ្លាម​ៗ​នោះ បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​រូប​នាង ដោយ​ស្ទុះ​ទៅ​ឱប​នាង រួច​ឆក់ ហើយ​រត់គេច​ខ្លួន​តែ​ម្តង​។

នារី​រង​គ្រោះ​បាន​បន្ត​ថា ដោយសារ​ម្នាក់​បាន​ឆក់​ទូរស័ព្ទ និង​ម្នាក់​ទៀត​នៅ​លើ​ម៉ូតូ ដូច្នេះ​នាង​ក៏​បានរ​ត់ទៅ​ចាប់​ក្របួច​.​ក​អាវ​អ្នក​បើក​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ភ័យ​ស្លន់ស្លោ​រត់​ទាំង​២​នាក់​តែ​ម្តង ហើយ​នាង​បាន​ស្រែកហៅ​ប្រជាពលរដ្ឋ​អោយ​ជួយ​ដេញ​តាម​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ទៅ​។

បច្ចុប្បន្ន​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម​ទាំង​ម៉ូតូ និង​នារី​រង​គ្រោះ យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕







Powered by Blogger.