ឯកឧត្ដម​ កែ​ សួន​សុភាព​ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងឆ្លងសមិទ្ធផលនានាក្នុងវត្តទួលពង្រ​ ក្រុង​ប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីដើម្បីកម្ពុជា និង ការអភិវឌ្ឍន៍ ឯកឧត្ដម​ កែ​ សួន​សុភាព​ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញារធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងឆ្លងសមិទ្ធផលនានាក្នុងវត្តទួលពង្រ​ សង្កាត់​អូរឫស្សី​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ

ក្នុងនោះក៏មាន ការអញ្ជើញចួលរួម ពី លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធ ច្រើនរូប។

ឯកឧត្ដម​ កែ​ សួន​សុភាព​ ជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំ ប្រសាសន៍ និង ការសួរសុខទុក្ខ ប្អូនប្អូន ប្រជាពលរដ្ឋ និង កងកម្លាំង ពីសំណាក់ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញារធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ផងដែរ។

















Powered by Blogger.