ចិន​ចោទ​អូស្ត្រាលី​បំពាន​អំណាច​រដ្ឋ ជុំវិញ​ការ​ដក​ផលិតផលកាមេរ៉ា​របស់ចិនចេញ​ពីអគាររដ្ឋាភិបាល

ប្រទេសចិន :÷ កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់អូស្ត្រាលីពីបទរំលោភអំណាចរដ្ឋ ដោយធ្វើសកម្មភាព​រើ​ស​​អើ​ងប្រឆាំ​ងនឹងផលិតផលរបស់ខ្លួន ខណៈដែលក្រ​សួងការពារជាតិអូស្ត្រាលីបានប​ញ្ជាឱ្យដក​កាមេរ៉ាសុវត្ថិភា​ព​ដែ​​លជាផ​លិតផលរបស់ក្រុមហ៊ុន​ចិ​​ន ចេញពីអ​គារ​រ​ដ្ឋា​​ភិ​បាលសំខាន់ៗ ដោយមានកា​រព្រួយ​បា​​រ​ម្ភ​អំពី​សុវត្ថិភាពសន្តិសុខជាតិ ។ 


ការប្រកា​​សដក​មេរ៉ាសុវត្ថិភាពនេះបានធ្វើឡើង ក្រោយ​សវន​កម្ម​ផ្ទៃ​ក្នុង​​​ក្រសួងការពារជា​តិរប​ស់ទី​ក្រុ​ងក​ង់​បេ​រ៉ា បានរកឃើ​ញថាមានកាមេរ៉ាដែ​លផលិតដោយ​ក្រុមហ៊ុនចិន​យ៉ា​​ង​តិច​ ១,០០០ គ្រឿង ត្រូវបានដំ​ឡើ​ងនៅទូទាំង​ហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងអគាររដ្ឋាភិបា​ល​សំ​ខា​ន់​ៗ ដែលអា​ចមា​នការស៊ើបកា​រ​ស​ម្ងា​ត់​ ឬទាញយកទិន្នន័យណាមួយពីរបស់រដ្ឋាភិបាល។

ជុំវិញការចោទប្រកាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយ​នៅក្នុង​ស​​ន្និ​សីទសា​រព័ត៌មា​នមួយ​ថា​​​៖​« យើងប្រឆាំងនឹងការអនុវត្តខុសឆ្គងនៃការពង្រីកគំនិតសន្តិសុខជាតិ និង​រំ​លោ​ភអំណាចរដ្ឋ ដោយបាន​រើ​ស​អើង និ​ងគាបសង្កត់ក្រុមហ៊ុនចិន»។

ទីក្រុងកង់បេរ៉ាបានសម្តែងការព្រួយបារម្ភអំពីក្រុមហ៊ុនកាមេរ៉ាសុវត្ថិភាព Hikvision និង Dahua ដែល​មា​​នការទាក់ទងជាមួយរដ្ឋាភិបាលចិន ។ ទន្ទឹមនេះរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny W​on​​g បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹង​ពន្លឿ​​នកា​រជំនួស​កាមេរ៉ាដែលផ​លិតដោយក្រុ​ម​ហ៊ុ​នចិ​ន​​ ដោយបន្ថែមថា កាមេរ៉ា​ថ្មីនឹងមានសុវត្ថិ​ភាព​ជា​ង​មុន​សម្រាប់ប្រតិបត្តិការនៅ​ក្នុងអគាររដ្ឋភិ​បាលមា​នភា​​ពរសើប ដូចជាក្នុងវិស័យការពារជាតិ និងក្រសួងកិ​ច្ច​កា​រ​ប​រ​​ទេស។

គួរកត់សម្គាល់ថាកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធអេឡិចត្រូនិក និងឧបករណ៍ថតវី​ដេអូដែល​ផលិ​ត​​ដោ​យក្រុម​ហ៊ុ​​នចិន Hikvision និង Dahua ស្ថិត​ក្នុងចំណោមក្រុម​ហ៊ុនបច្ចេកវិទ្យាផ្សេងទៀត​ដែ​លមា​ន​មូ​​ល​ដ្ឋា​ន​នៅ​ទីក្រុងប៉េកាំង ត្រូវបានគេរក​ឃើញថាមានទំនាក់ទំនងជា​មួយបក្សកុម្មុយនិស្តចិនដែ​ល​កំពុ​ង​កា​​ន់​អំ​ណាច (CPC) របស់មេដឹកនាំផ្តាច់ការលោក ស៊ី ជីនពីង។ ផលិតផល​ទាំងនោះភាគច្រើន​ត្រូវ​បាន​គេ​ដំឡើ​​ង​នៅ​ក្នុង​អគារ​នៃ​ក្រសួង​ការពារជាតិ​អូស្ត្រាលី ​ ​ការបរទេស និងក្រសួង​ពា​ណិជ្ជ​កម្ម។ រដ្ឋម​ន្ត្រីកា​រពារជាតិអូស្ត្រាលី លោក Richard Marles នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមហ៊ុន A​ust​ralian​ Broadcasting Corp ថាអូស្ត្រាលីកំពុងវាយតម្លៃហានិភ័យ​ដែលបង្កឡើងដោយបច្ចេកវិទ្យា​​ឃ្លាំ​​មើលរបស់ចិន។

មិនថាតែទីក្រុងកង់បេរ៉ា ច្បាប់ការពារជាតិរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ 2019 បានដកហូតកាមេរ៉ាចិ​នរា​ប់​​​ពា​ន់គ្រឿង​ ដើម្បីរារាំងការគំរាមកំហែងពីចារកម្ម។ ក្រសួងការ​បរទេសសហរដ្ឋអាមេរិកក៏​បានធ្វើ​វិសោ​ធ​ន​​កម្មលើកិច្ចព្រមព្រៀងដឹកជញ្ជូន និងអាជ្ញាបណ្ណខ្សែសង្វាក់ផងដែរ ដើម្បីហាមឃាត់បច្ចេក​វិទ្យាផលិ​ត​រ​ប​ស់​ចិន។ ក្នុងនោះសហរដ្ឋអាមេរិកក៏បានដាក់ឈ្មោះក្រុមហ៊ុនចិន Zhejiang Dahua Technology Co. និងក្រុមហ៊ុន Hangzhou Hikvision Digital Technology Co. ទៅក្នុងចំណោមក្រុមហ៊ុនដែ​ល​ប​ង្កើ​​​ន​ការព្រួយ​បារម្ភអំពីសន្តិសុខជាតិ។

កាល​ពី​ឆ្នាំ​មុន ចក្រភព​អង់គ្លេសក៏​បាន​បញ្ឈប់​ការ​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​ដែល​ផលិត​ដោយ​ក្រុមហ៊ុ​នចិ​ន​​​​នៅ​ក្នុងអគាររដ្ឋាភិបាល និង​កន្លែង​​ដែល​មាន​ភាព​រសើប។ ចក្រភពអង់គ្លេសបា​នគូសបញ្ជាក់ថា ​ក្រុម​ហ៊ុ​ន​ទាំងពីរគឺ Hikvision និង Dahua ត្រូវបានទាមទារ​ឱ្យឋិតនៅក្រោមច្បាប់​ស៊ើបការណ៍ស​ម្ងាត់ជាតិរ​ប​ស់​​ប្រទេសចិន ២០១៧ ដើម្បីគាំទ្រដល់ការងារចារកម្មជាតិរបស់រដ្ឋបាលលោកស៊ី ជីនពីង៕ 

Powered by Blogger.