កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិករំលងទ្វីប១គ្រាប់ថ្មីទៀត
កូរ៉េខាងជើង ៖ កាលពីថ្ងៃទី១៨ កុម្ភៈ កូរ៉េខាងជើង បានបា.ញ់មីស៊ីលបាលីស្ទិករំលងទ្វីបICBMមួយគ្រាប់ថ្មីទៀត សំដៅទៅសមុទ្រខាងកើត។ មីស៊ីលនោះតាមជប៉ុនថា បានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចដាច់មុខជប៉ុនខាងលិចកោះហុកកៃដូ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូគីស៊ីដា កាលពីថ្ងៃទី១៨ កុម្ភៈ។
ការបា.ញ់មីស៊ីលរំលងទ្វីបនោះរបស់ក្រុងព្យុងយ៉ាងកើតមាន ពេលកូរ៉េខាងត្បូងរៀបចំធ្វើសមយុទ្ធយោធារួមជាមួយអាមេរិក។ សេតវិមានបានថ្កោលទោសភ្លាមៗចំពោះការបាញ់មីស៊ីលនោះរបស់ក្រុងព្យុងយ៉ាង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោកស្រីអាឌ្រីយែន វ៉ាតសុន និយាយថា ការបា.ញ់មីស៊ីលនោះកាន់តែបង្កើនភាពតានតឹងនិងគ្រោះថ្នាក់់៕
Post a Comment