អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរប្រាសាទអរិយធម៌ Maya នេះ ស្មើគ្នានឹងចំនួនថ្ងៃលើភពផែនដី
ប្រាសាទ El Castillo ដែលជាប្រាសាទដ៏ល្បីល្បាញមួយក្នុងអរិយធម៌ Maya ត្រូវបានសង់ឡើងដោយផ្អែកលើតារាសាស្រ្តយ៉ាងពិសេស។
ប្រាសាទនេះមានមុខ ៤ទិស ដោយមុខទិសនីមួយៗមានជណ្តើរឡើងចំនួន ៩១កាំ សរុបទាំង៤មុខទិស មាន៣៦៤កាំ បុន្តែបូកបន្ថែម ១កាំនៅលើកំពូលទៀត គឺស្មើនឹង ៣៦៥កាំ។ ចំនួននេះ គឺស្មើនឹង ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំតែម្តង។ មានទីតាំងស្ថិតនៅទីក្រុង Chichen Itza ដែលជាទីក្រុងដ៏រុងរឿងបំផុតរបស់ Maya ប្រាសាទនេះត្រូវបានសាងសង់ពីស.វទី៨ ដល់ ១២។ប្រាសាទដែលមានកម្ពស់សរុប ៣០ម៉ែត្រ ត្រូវបានសង់ឡើងជារាងពីរ៉ាមីត ដើម្បីឧទ្ទិសដល់ព្រះជាម្ចាស់ Kukulkan របស់ពួក Maya។ បច្ចុប្បន្នប្រាសាទ El Castillo ស្ថិតនៅក្រុង Tinum រដ្ឋ Yucatan ប្រទេសម៉ិកស៊ីកូ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់៕
Post a Comment